ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋបានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ សម្រាប់ជិះទៅមកស្រុកកំណើតដោយឥតគិតថ្លៃ គឺមានពលរដ្ឋប្រមាណជិត៥ម៉ឺននាក់ បានជិះរថយន្តក្រុង នេះបើតាមចុះផ្សាយលើផេកហ្វេសប៊ុក របស់វិទ្យុបាយ័ន។

ជាមួយគ្នានេះដែរ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានប្រជាពលរដ្ឋប្រមាណជិត៥ម៉ឺននាក់បានមកទទួលយកសេវារថយន្តក្រុងសាធារណៈរបស់រដ្ឋ ហើយខ្សែរត់តាមផ្លូវជាតិលេខ៦ មានអ្នកជិះរហូតដល់ជិត២ម៉ឺននាក់ ដែលជាតួលេខច្រើនជាងគេដូច្នេះដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ BAYON Radio

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]