បរទេស៖ ថ្មីៗនេះ មានដំណឹងល្អពីកំពូលកីឡាករបាល់ទាត់ លោក Neymar និងគូស្នេហ៍ នាង Bruna Biancardi ក្រោយពីពួកគេ បានប្រកាស ពីការរំពឹងថា នឹងទទួលស្វាគមន៍សមាជិកថ្មី ដែលជាកូនដំបូងរបស់ពួកគេ។
ក្នុងនោះដែរ តាមរយៈបណ្ដាញសង្គម Instagram របស់ នាង Bruna បានបង្ហោះរូបថតចំនួន ៥ សន្លឹក ដោយបានបញ្ជាក់ថា នាងនិងគូស្នេហ៍ លោក Neymar កំពុងរង់ចាំសមាជិកថ្មី ពោរពេញដោយសុភមង្គល បើទោះបីជានៅក្នុងនោះ មិនបានបញ្ជាក់ពីភេទកូន ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការបង្ហោះរបស់ Bruna Biancardi បានសរសេរថា៖
កួរបញ្ជាក់ផងដែរថា ជាមួយនឹងដំណឹងមួយនេះ លោក Neymar នឹងក្លាយជាឪពុកជាលើកទីពីរ ខណៈដែល Davi Lucca ដែលបានកើតក្នុងខែសីហា ឆ្នាំ ២០១១ គឺជាកូនប្រុសដំបូងរបស់លោក ៕
ប្រភព៖ Sportskeeda
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]