ថៃ៖ គឺជារឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី មានការរកឃើញសា.ក.សពនារីវ័យក្មេងម្នាក់ ដែលជា Net Idol ដ៏ល្បីល្បាញ ត្រូវ​បាន​ គេ​បា.ញ់.​ស.ម្លា.ប់ចំ​.ក្បា.ល​នៅ​ក្នុង​បន្ទប់​ខុនដូ។ មិនត្រឹមតែប៉ុណ្ណោះ ក្បែរ​គ្នា ក៏បាន​ប្រទះ​ឃើញ​ស.ព​បុរស​ម្នាក់​ ដែលមាន​ដាន​ការ​បា.ញ់​.ចំ.​ក្បាល​ដេក​ស្លា.ប់​ក្នុង​បន្ទប់​ជាមួយ​គ្នា។

ក្នុងនោះដែរ នារីដែលត្រូវបានគេបា.ញ់សម្លា.ប់ ​ត្រូវ​បាន​គេ​បង្ហាញ​ថា​ តារាស្រី Net Idol ម្នាក់ឈ្មោះ Gigi Supitcha ខណៈដែលបុរសម្នាក់ទៀតនោះ គឺជាមិត្តប្រុស ដែលជានិស្សិតកងទ័ពអាកាស និងជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់។ យ៉ាងណាមិញ ហេតុការណ៍មួយនេះ ក៏បានរកឃើញអាវុ.ធមួយដើមនៅក្នុងបន្ទប់ និង​សំបក​គ្រាប់​ចំនួន​២ ​គ្រាប់​ដែល​សមត្ថកិច្ច​រក្សាទុក​ដើម្បី​ត្រួតពិនិត្យ​ ក៏ដូចជាដើម្បី​បញ្ជាក់​ថាតើ ខាងណាជាអ្នកបង្កសកម្មភាព ឬមានភាគីទីបី បន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា ក្រោយមកទៀតនៅក្នុងពិភពអនឡាញ ក៏មានការប្រកាសមួយ ត្រូវបានជីកកកាយឡើង ដែលបានលើកឡើង ពីពេលដែលពួកគេទាំងពីរ បានបែកគ្នាមួយរយៈ រួមទាំងមានការបង្ហោះពី Gigi ដែលបាន​បង្ហាញ ​រូប​រាង​ខ្លួន​ដែល​មាន​ស្នា.ម​ជាំ​.ពី​ការ​វា.យ​ដំ ទៀតផង។ ម៉្យាងវិញទៀត តាមរយៈប្រភពអ្នកជិតស្និទ្ធរបស់នាង​ បានបង្ហាញថា តារាស្រីរូបនេះ ត្រូវបាន​វា.យ​ដំ និងប្រើកាំ.ភ្លើ.ងគំរា.ម រហូតដល់បែកគ្នា ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Gigi Supitcha
Gigi Supitcha
Gigi Supitcha
Gigi Supitcha
Gigi Supitcha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]