កូរ៉េខាងត្បូង៖ ថ្មីៗនេះ ស្រាប់តែមានព័ត៌មានដ៏រន្ធត់ និងភ្ញាក់ផ្អើលពេញវិស័យសិល្បៈ K-pop ក្រោយពីមានដំណឹងថា តារាប្រុសវ័យក្មេង Moonbin ក្រុម ASTRO បានទទួលមរណ.ភាព។

ក្នុងនោះដែរ តាមរយៈ ប៉ូលីសទីក្រុងសេអ៊ូលបង្ហើបថា តារាប្រុសវ័យក្មេង លោក Moonbin បានទទួលមរ.ណ.ភាព ក្នុងវ័យ ២៥ ឆ្នាំ នៅយប់ថ្ងៃទី ១៩ មេសា ដែលដំណឹងនេះ ត្រូវបានអ្នកចាត់ការផ្ទាល់របស់ Moonbin បានបង្ហាញថា បានប្រទះឃើញសាកស.ពរបស់លោក នៅបន្ទប់ នៅក្នុងតំបន់ Gangnam ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខាងប៉ូលីស ក៏បានសន្និដ្ឋានជាដំបូងថា លោក Moonbin អាចជាគិតខ្លី ប៉ុន្តែក៏ត្រូវរង់ចាំលទ្ធផលពីការធ្វើកោសល្យវិច័យ ដើម្បីបញ្ជាក់ពីមូលហេតុនៃការស្លា.ប់របស់តារាប្រុសរូបនេះ ម្ដងទៀត ផងដែរ៕

ប្រភព៖ AMS Infotainment

សូមទស្សនារូបភាពខាងក្រោម៖ 

Moonbin 
Moonbin 
Moonbin 
Moonbin 
Moonbin និងសមាជិកក្រុម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]