កូរ៉េខាងត្បូង៖ វាជារឿងមួយដែលនឹកស្មានមិនដល់នោះទេសម្រាប់ហ្វេន បន្ទាប់ពីទទួលបានដំណឹងថា Moonbin សមាជិកក្រុម Astro បានទទួលមរណៈភាពនៅគេហដ្ឋានខ្លួនត្រឹមវ័យ២៥ឆ្នាំ។

អាចនិយាយបានថា Moonbin ជាតារាចម្រៀងប្រុសម្នាក់ប្រចាំក្រុម Astro ដែលទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសមានអ្នកគាំទ្រចូលចិត្តច្រើន មិនចាញ់មិត្តរួមក្រុមនោះទេ។ បើនិយាយដល់សមត្ថភាព លោកក៏មានទេពកោសល្យអាចរាំបានយ៉ាងល្អ ចំពោះសម្លេងក៏ពីរោះផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មុននេះមានហ្វេនផេកមួយបានយកវីដេអូចាស់របស់ Moonbin កាលនៅក្មេងមកបង្ហោះ ខណៈតារារូបនេះបានច្រៀងនូវបទចម្រៀងក្រុម BIGBANG មានចំណងជើង«Buterfly»។ បើទោះបីកាលនោះលោកនៅក្មេង ប៉ុន្តែទឹកដមច្រៀងពិតជាពីរោះខ្លាំងតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពីហ្វេនឃើញវីដេអូនេះ ម្នាក់ៗសរសើរពីសម្លេង និងមុខមាត់តារារូបនេះកាលនៅក្មេង ស្អាតឃ្យូតគួរឲ្យក្នាញ់តែម្ដង៕ 

ប្រភពវីដេអូ៖ Annyeong Oppa

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

Moonbin 
Moonbin 
Moonbin 
Moonbin 
Moonbin 
Moonbin 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]