ហាណូយ៖ ក្រោយមានរលកថ្មី ការរាតត្បាតជំងឺកូវីដ១៩ ថ្មីៗនៅទីក្រុងហាណូយ បានចាប់ផ្ដើមកំណត់ការពាក់ម៉ាស់ជាកាតព្វកិច្ច ចំពោះប្រជាជនដែលប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ និងធ្វើការនៅផ្សារទំនើប រោងកុន និងបារ ត្រូវតែពាក់ម៉ាស់។
នៅក្នុងបទបញ្ជាមួយកាលពីយប់ថ្ងៃអង្គារ គណៈកម្មាធិការប្រជាជនទីក្រុងបាននិយាយថា មនុស្សគ្រប់រូបដែលជិះលើយានជំនិះសាធារណៈ រួមទាំងអ្នកដំណើរ អ្នកបើកបរ និងបុគ្គលិកផ្សេងទៀតត្រូវតែពាក់ម៉ាសជាដាច់ខាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ បុគ្គលិកផ្នែកសេវាកម្ម អ្នកគ្រប់គ្រង និងកម្មករនៅកន្លែងបិទជិត ដូចជា បារ ឌីស្កូ ខារ៉ាអូខេ និងហាងម៉ាស្សា ហាងកែសម្ផស្ស កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន រោងកុន និងកន្លែងហាត់ប្រាណ តម្រូវឱ្យពាក់ម៉ាស់គ្រប់ពេលវេលាផងដែរ។
ទៀតសោត រដ្ឋបាលបានណែនាំដល់ស្ថាប័នពាក់ព័ន្ធ បន្តការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពជំងឺរាតត្បាត ដើម្បីធ្វើផែនការទាន់ពេលវេលា និងសកម្ម រួមទាំងការចាក់វ៉ាក់សាំង ពង្រឹងការត្រួតពិនិត្យវិធានការសុវត្ថិភាពនៅតាមអាជីវកម្ម និងគ្រឹះស្ថានផ្សេងៗ សាលារៀន ច្រកព្រំដែន និងកន្លែងថែទាំសុខភាព។
គួររំលឹកផងដែរថា ទីក្រុងហាណូយបានកត់ត្រាចំនួនករណីខ្ពស់បំផុតនៅក្នុងប្រទេសក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយដោយមានករណីថ្មី ៩៦ ក្នុងមួយថ្ងៃជាមធ្យម ដោយចំនួនឆ្លងថ្មី សរុបចំនួន ៥៦៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងនោះ ២៩ នាក់ត្រូវការជំនួយអុកស៊ីសែន៕
ប្រភព៖ vnexpress
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]