ក្រុងព្រះសីហនុ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ - ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ជាអ្នកអភិវឌ្ឍន៍ដ៏ធំ នៅពីក្រោយការអភិវឌ្ឍគម្រោង Bay of Lights ដែលមានទំហំផ្ទៃដីប្រមាណ ៩៣៤ ហិចតា មានសេចក្តី សោមនស្សក្នុងការពាំនាំនូវព្រឹត្តិការណ៍បង្ហោះខ្លែងខ្នាតអន្តរជាតិជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដែលមានឈ្មោះថា «SkyFest» នេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ និងទី៧ ខែឧសភា ដោយរំពឹងថានឹងមានអ្នកចូលរួមលេង និងទស្សនាប្រមាណជាង ១ម៉ឺននាក់នៅ Bay of Lights ដែលជាទីប្រជុំជនក្នុងពេលអនាគត។

ព្រឹត្តិការណ៍បង្ហោះខ្លែងខ្នាតអន្តរជាតិជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ កម្មវិធី «SkyFest» គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលរៀបចំឡើងក្រោមស្មារតីតែមួយ ដើម្បីជួបជុំ និងប្រមូលផ្តុំមហាគ្រួសារខ្មែរតាមរយៈវប្បធម៌ប្រពៃណី និងការស្នេហាជាតិខ្មែរ ក្រោមប្រធានបទ «ខ្មែរអាចហោះបាន» ​ដែលជាពាក្យស្លោកបំផុសគំនិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឱ្យហ៊ានឈោង​ចាប់ក្តីស្រមៃ និងធើ្វអ្វីដែលលើសពីការរំពឹងទុក។ ដោយមានការសហការរៀបចំដោយក្រុមហ៊ុន Kilat Events Co., Ltd កម្មវិធី «SkyFest» រៀបចំឡើងក្នុងគោលបំណង ដើម្បីរក្សាប្រពៃណីបង្ហោះខ្លែងខ្មែរ ឱ្យបានគង់វង្សជានិរន្តរ៍។

Mr.Lan Tan

ព្រឹត្តិការណ៍នេះក៏នឹងអញ្ជើញសិស្សានុសិស្សមកពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញឱ្យចូលរួម ក្នុងសកម្មភាពផ្សេងៗ ដើម្បីធ្វើការសិក្សា​​ស្វែងយល់ ពីសារៈសំខាន់នៃការលើកតម្កើង និងបំផុសគំនិតឱ្យពួកគេ ចេះស្រលាញ់វប្បធម៌ប្រពៃណីជាតិ ក៏ដូចជាយល់ដឹងពីការរចនាខ្លែងខ្មែរ ដែលបានបង្ហាញនៅលើឆាកអន្តរជាតិ​ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន។

អ្នកចូលរួមក្នុងកំឡុងថ្ងៃព្រឹត្តិការណ៍ ក៏អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីស្តីពីការធ្វើខ្លែងឯក និងអាចនាំយកខ្លែងដែលរចនា ដោយខ្លួនឯងទៅចូលរួមក្នុងការប្រកួតការធ្វើ និងរចនាខ្លែង ដែលក្នុងនោះប្រាក់រង្វាន់​ជ័យលាភីនឹងទទួលបាន ៥០០ ដុល្លារអាមេរិក (សម្រាប់ការចូលរួមរបស់សាធារណៈជន) និង ៣០០ដុល្លារអាមេរិក (សម្រាប់ការចូលរួមរបស់សិស្សានុសិស្ស)។

Mr.Lan Tan
ព្រឹត្តិការណ៍ SkyFest ២០២៣ ដើម្បីចូលរួមបង្ហោះខ្លែង ថ្នាក់អន្តរជាតិដំបូងគេ បង្អស់នៅកម្ពុជា

មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មវិធី «SkyFest» ក្រៅពីការបង្ហោះខ្លែងខ្មែរ ក៏មានការចូលរួមបង្ហោះខ្លែង ពីក្រុមអន្តរជាតិមកពី ៨ប្រទេស រួមមាន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង ចិន និងហ្វីលីពីន ដោយក្រុមនីមួយៗនឹងបង្ហាញខ្លែងគ្រប់ទំហំ និងរូបរាងប្លែកៗពីគ្នា។ លើសពីនេះ SkyFest នឹងផ្តល់ឱ្យ អ្នកចូលរួមនូវឱកាសរៀនធ្វើខ្លែងខ្មែរពីអ្នកជំនាញ ដែលជាបទពិសោធន៍ថ្មីមួយធ្វើឡើងក្រោមពាក្យស្លោក «ខ្មែរអាចហោះបាន»។

ក្នុងថ្ងៃកម្មវិធីផ្ទាល់ នឹងមានការតាំងលក់អាហារសម្រន់ឆ្ងាញ់ៗជាច្រើនពេញមួយថ្ងៃ និងមានវត្តមាន ប្រេនយីហោអាហារ និងភេសជ្ជៈលើសពី ២០ក្នុងថ្ងៃព្រឹត្តិការណ៍។ ក្រៅពីនេះក៏មានការសម្តែង ពីក្រុមសៀក ដ៏ល្បីល្បាញរបស់កម្ពុជាគឺ ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ដែលនឹងធ្វើការ សម្តែងក្រោមប្រធានបទ «ខ្មែរអាចហោះបាន»។

Mrs Cheang Yarin
ព្រឹត្តិការណ៍ SkyFest ២០២៣ ដើម្បីចូលរួមបង្ហោះខ្លែង ថ្នាក់អន្តរជាតិដំបូងគេ បង្អស់នៅកម្ពុ

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះនឹងមានការសម្តែងសិល្បៈចម្លាក់ខ្សាច់ខ្មែរជាលើកដំបូង រួមទាំងការសម្តែង ស្គីទឹកដោយក្រុម jetski កម្ពុជា និងមានការប្រគុំតន្រ្តីពីសិល្បករល្បីៗ ដូចជា កញ្ញា ទេព បូព្រឹក្ស លោក ស៊ូ លីផេង លោក ម៉ម ពេជ្ជរិទ្ធ តារាចម្រៀងស្រី Intan Andriana  និងលោក Euan Gray អមជាមួយនឹងការចាក់ភ្លេងរាំកម្សាន្តពី DJ Vutha DJ Maily និង DJ Chill Bill ទៀតផង។

កុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅ និងទទួលបានបទពិសោធន៍ថ្មីជាមួយ SkyFest ទាំងអស់គ្នា! សំបុត្រអាចរកជាវបានតាមរយៈកម្មវិធីទូរស័ព្ទដៃ LIVE របស់ Wonderpass ជាមួយនឹងតម្លៃ ២,៥ ដុល្លារក្នុងមួយថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Bay Of Lights នៅទីនេះ ឬទាក់ទងទៅកាន់តេលេក្រាមក្រុមការងារតាមតំណភ្ជាប់ https://t.me/bayoflights។

អំពីក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក (Canopy Sands Development Co., Ltd)

បង្កើតឡើងក្នុងឆ្នាំ ២០១៩ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ខានូភី សែន ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានឯកទេសក្នុងការអភិវឌ្ឍទ្រង់ទ្រាយធំ។ ចក្ខុវិស័យរបស់ ខានូភី សែន ឌីវេឡុបម៉ិន គឺបង្កើតការរស់នៅដែលរីកចម្រើន និងបរិយាកាសការងារ ដែលលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន ដើម្បីផ្តល់ភាពរុងរឿងយូរអង្វែងដល់សហគមន៍មូលដ្ឋាន។

ដឹកនាំដោយក្រុមអ្នកជំនាញក្នុងស្រុក និងអន្តរជាតិដែលមានបទពិសោធន៍ខ្ពស់ គួរឱ្យគោរព ដែលមានទស្សនវិស័យ និងយុទ្ធសាស្ត្រដ៏សំខាន់ ខានូភី សែន ឌីវេឡុបម៉ិន កំពុងដាក់មូលដ្ឋានគ្រឹះ ដែលនឹងជំរុញឱ្យមានឱកាស សេដ្ឋកិច្ចកាន់តែច្រើន បង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមសំខាន់ៗ និងធានាបាននូវភាពរុងរឿងយូរអង្វែង។

ក្នុងនាមជាអ្នកដឹកនាំក្នុងការអភិវឌ្ឍអចលនទ្រព្យ ខានូភី សែន ឌីវេឡុបម៉ិន កំពុងធ្វើការដើម្បីកសាង សហគមន៍ថ្មីដ៏រស់រវើកនៅទូទាំងប្រទេសកម្ពុជា ដែលអគារនីមួយៗនឹងត្រូវបានសាងសង់ស្របតាមស្តង់ដារអន្តរជាតិ ។ ក្នុងការធ្វើដូច្នេះ ក្រុមហ៊ុននឹងបង្កើតឱកាសសេដ្ឋកិច្ច សង្គម និងការអប់រំដ៏សំខាន់ ហើយផ្តល់អត្ថប្រយោជន៍ ប្រកបដោយនិរន្តរភាព និងយូរអង្វែងដល់សហគមន៍កម្ពុជា៕

Sihanoukville, Cambodia, 20 April 2023 - Canopy Sands Development (‘’CSD”), the master developer behind the 934-hectare coastal development Bay of Lights, is pleased to present the first-ever international kite festival in Cambodia, SkyFest. Scheduled to take place on May 6th and 7th, this event is anticipated to draw more than 10,000 visitors to the future township of Bay of Lights.

SkyFest is a unique event that aims to bring together the people of Cambodia through their shared tradition and patriotism, with the theme "Khmer Can Fly." This inspiring slogan encourages future generations to reach for the skies and exceed expectations. Co-organized by Kilat Events Co., Ltd, SkyFest seeks to keep the Khmer tradition of kite-flying alive.

Being part of CSD’s corporate social responsibility efforts, the festival will also invite students from Sihanoukville and Phnom Penh, who will be participating in various activities. SkyFest seeks to educate these students on the importance of cultural appreciation and inspire them with Khmer kite designs showcased on a global stage. Attendees can join in the Khmer kite flying workshop, bring their own kite designs, and enter the design contest. Prizes of USD 500 (public entry submissions) and USD 300 dollars (students’ entry submissions) are up for grabs.

SkyFest will also include Cambodian traditional kite flyers, as well as international teams from eight countries, including Singapore, Thailand, Vietnam, Malaysia, Indonesia, France, China, and Philippines. Each team will showcase various kite types, sizes and shapes. Additionally, SkyFest will provide visitors the opportunity to learn kite-making as part of the Khmer Can Fly experiential journey.

There will be an array of savory foods to sample through the all-day food market with over 20 F&B brands in attendance, as well as performances from Cambodia’s world-famous performance art school and circus, Phare Ponleu Selpak, with their world-class acrobats interpreting the "Khmer Can Fly" theme. Also, the festival will feature the first-ever Khmer art sand sculpture, water activities by the Cambodian jetski team, and live music from renowned artists such as Tep Boprek, Suly Pheng, Morm Picherith, Intan Andriana & Euan Gray, as well as powerhouse deejays, DJ Vutha, DJ Maily, DJ Chill Bill.

Don't miss out on this incredible chance to experience SkyFest! Tickets can be purchased on the LIVE. app by Wonderpass for USD $2.5 per day entry. For more information, please visit Bay of Light’s official Facebook event page here or join the Telegram channel https://t.me/bayoflights.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]