ព្រះវិហារ៖ ឃាតករ ដែលបាន សម្លាប់ នារីម្នាក់ ដាច់.ក នៅខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ នេះតាមការបញ្ជាក់នៅគណនីហ្វេសប៊ុកមួយ ដែលគេបានបង្ហោះបណ្តាញសង្គម ទាក់ទិនទៅនឹងឃាតកម្មយ៉ាងកាចសាហាវមួយនៅ ខេត្តស្វាយរៀង។
ជាក់ស្តែងតាមរយៈការបង្ហោះនោះ ជនល្មើស ដែលជាឃាតករ បានរត់គេចទៅដល់ ស្រុកឆែប ខេត្តព្រះវិហារ ហេីយបានចូលទៅ ដេក នៅផ្ទះសំណាក់មួយកន្លែង រួចព្យាយាម លេបថ្នាំពុល ដេីម្បី សម្លាប់ខ្លួន តែមិនបានសម្រេចខណៈបាន ខាងម្ចាស់សំណាក់ ទាក់ទងមកខាង សមត្ថកិច្ច ខេត្ត ដេីម្បីបញ្ចូនទៅ សង្រ្គោះនៅមន្ទីរពេទ្យទាន់ពេលវេលា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលេឹកផងដែរថា មានករណីឃាតកម្មមួយ ដែលនារីម្នាក់ ត្រូវគេសម្លាប់ ដោយកាត់ក្បាល បង្កការភ្ញាក់ផ្អើល នៅនៅចំណុច បន្ទប់ជួល ផ្លូវកំពង់ស្ពាន ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលគេបានសង្ស័យថា ព្រោះតែរឿងស្នេហា ទើបជនសង្ស័យ អាចហ៊ានធ្វើដល់ថ្នាក់នេះ៕
ប្រភព៖ Vichheka Tyg
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]