ថៃ៖ ធ្វើឲ្យហ្វេនៗជាច្រើន មានការសោកស្ដាយ និងរន្ធត់ជាខ្លាំង ជាមួយនឹងដំណឹង របស់តារាស្រី Gigi Supitcha ដែលបានទទួលមរណភាពហើយ ក្នុងករណីឃា.តក.ម្ម ដែលត្រូវបានគេបា.ញ់ស.ម្លា.ប់ ។
ដោយឡែក ងាកមកចាប់អារម្មណ៍ទៅលើប្រវត្តិរបស់តារាស្រីរូបនេះវិញ Gigi Supitcha ត្រូវបានគេស្គាល់ថា ជាតារាវ័យក្មេងដ៏មានឥទ្ធិពលម្នាក់ ដែលប្រជាប្រិយភាពកំពុងតែមានការកើនឡើង ជាពិសេស ការបង្ហាញពីភាពគួរឱ្យស្រលាញ់ និងស្នាមញញឹមទៅកាន់អ្នកគាំទ្រ រហូតបានក្លាយជា Net Idol ដែលមានការតាមដានច្រើនពីទស្សនិកជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ឈ្មោះពិតរបស់ Gigi គឺមានឈ្មោះថា Supitcha Preedacharoen និងបានបញ្ចប់វិទ្យាល័យពី សាលាSilpakorn។ ក្នុងនោះដែរ ក៏បានលើកឡើងថា Gigi Supitcha មានភាពល្បីល្បាញ នៅលើបណ្តាញសង្គម ដោយសាររូបភាពរបស់នាង ដែលស្រដៀងនឹង តារាស្រី Cherprang អតីតប្រធានក្រុម BNK48 ហើយបន្ទាប់ពីនោះ នាងត្រូវបានគេស្គាល់ថាជា អ្នកមានឥទ្ធិពលលើ របៀបរស់នៅ ដែលមានអ្នកតាមដានរាប់រយពាន់នាក់។
លើសពីនេះទៅទៀត Gigi ក៏មានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះថា Chi's story ដែលបង្ហាញពីសម្រស់ និងរបៀបរស់នៅ ខណៈដែលមានអ្នកតាមដានជិត ២០០,០០០ ផងដែរ។
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]