សេអ៊ូល៖ ក្រសួងសមភាពយេនឌ័រ និងគ្រួសាររបស់រាជរដ្ឋាភិបាលកូរ៉េ បានប្រកាសនៅសប្តាហ៍នេះថា ខ្លួននឹងផ្តល់ប្រាក់រហូតដល់ ៦៥០,០០០ វ៉ុនកូរ៉េ (ប្រហែល ៥០០ ដុល្លារ) ក្នុងមួយខែ ដល់ពលរដ្ឋណាដែលចូលចិត្តនៅដាច់ពីគេ ក្នុងគោលបំណងជួយដល់ពួកគេឲ្យមាន «ស្ថេរភាពផ្លូវចិត្ត និងផ្លូវចិត្ត និងការលូតលាស់ដែលមានសុខភាពល្អ»។
តាមប្រភពក្រសួងប្រហែល ៣.១ភាគរយ នៃប្រជាជនកូរ៉េដែលមានអាយុពី ១៩ ទៅ ៣៩ ឆ្នាំគឺជា «យុវជនឯកោ» ដែលត្រូវបានកំណត់ថារស់នៅក្នុង «កន្លែងស្ងប់ស្ងាត់ឆ្កុយៗតែឯង ដែលក្នុងស្ថានភាពនៃការផ្តាច់ទំនាក់ទំនងពីសង្គម នេះបើយោងតាមរបាយការណ៍របស់ក្រសួងដោយដកស្រង់ពីវិទ្យាស្ថានកូរ៉េសម្រាប់សុខភាព និងកិច្ចការសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមក្រសួងបានឱ្យដឹងថា នោះមានចំនួនប្រហែល ៣៣៨,០០០ នាក់នៅទូទាំងប្រទេស ដោយ ៤០ភាគរយ ចាប់ផ្តើមនៅដាច់ដោយឡែកពីគេក្នុងវ័យជំទង់ កត្តាជាច្រើនត្រូវបានគេគិតថា កំពុងជួបបញ្ហាហិរញ្ញវត្ថុ ជំងឺផ្លូវចិត្ត បញ្ហាគ្រួសារ ឬបញ្ហាប្រឈមសុខភាព។
ប្រាក់ឧបត្ថម្ភប្រចាំខែនឹងអាចរកបានសម្រាប់យុវជនឯកកោដែលមានអាយុពី ៩ ទៅ ២៤ ឆ្នាំដែលរស់នៅក្នុងគ្រួសារដែលរកចំណូលបានទាបជាងប្រាក់ចំណូលជាតិជាមធ្យម ដោយយុវជនអាចដាក់ពាក្យសុំកម្មវិធីនៅមណ្ឌលសុខុមាលភាពរដ្ឋបាលមូលដ្ឋាន ឬអាណាព្យាបាល ទីប្រឹក្សា ឬគ្រូបង្រៀនក៏អាចដាក់ពាក្យជំនួសពួកគេផងដែរ៕
ប្រភព៖ CNN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]