រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី19 ខែមេសា ឆ្នាំ2023 នៅសណ្ឋាគារសាន់ & មូន ក្រុមហ៊ុន vivo Cambodia បានធ្វើការសម្ពោធជាផ្លូវការ និងដាក់ឲ្យធ្វើការ Pre-Order កំពូលស្មាតហ្វូនរបស់ខ្លួន V27 Series រួមមានស្មាតហ្វូន vivo V27e និង V27 5G ជាមួយរូបរាងដ៏ទាក់ទាញ ការមេរ៉ាមានបច្ចេកវិទ្យាថតរូបថ្មី ប្រព័ន្ធភ្លើងជំនួយ Aura Light Portrait ដែលមានពាក្យស្លោកថា៖ បង្ហាញសម្រស់អ្នកជាមួយ Aura Portrait ជាមួយវត្តមាន​របស់ទូតសុច្ឆន្ទៈដ៏ស្រស់ស្អាត​ គឺកញ្ញា តន់ ចន្ទសីម៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងថ្ងៃសម្ពោធនោះ ក្រុមហ៊ុនបានធ្វើការប្រកាស់ដាក់ឲ្យ Pre-Order ចាប់ថ្ងៃនេះរហូតដល់ថ្ងៃទី២៤ ខែមេសា ដែលអតិថិជនទាំងអស់អាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេស ដោយមានការថែមជាមួយនឹងកញ្ចប់កាដូដ៏ច្រើនសន្ធឹកសន្ធាប់។

ចំពោះទូរស័ព្ទ 𝐯𝐢𝐯𝐨 𝐕𝟐𝟕𝐞 មានតម្លៃត្រឹម 𝟑𝟐𝟗 ដុល្លារ នឹងទទួលបានកញ្ចប់កាដូតម្លៃសរុប 𝟏𝟓𝟐$ ដោយទាំងនោះរួមមាន៖

·         𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 𝐒𝐩𝐞𝐚𝐤𝐞𝐫 តម្លៃ 𝟓𝟗$ (ចំនួនមានកំណត់)

·         𝐏𝐨𝐰𝐞𝐫 𝐁𝐚𝐧𝐤 តម្លៃ 𝟑𝟗$

·         ស៊ីម 𝐒𝐦𝐚𝐫𝐭 លេខពិសេស 𝐁𝐫𝐨𝐧𝐳𝐞 តម្លៃ 𝟓𝟒$ (ភ្ជាប់គម្រោង 𝐒𝐮𝐫𝐟𝐋𝐢𝐤𝐞𝐂𝐫𝐚𝐳𝐲 រយៈពេល 𝟒ខែ)។

សម្រាប់ទូរស័ព្ទ 𝐯𝐢𝐯𝐨 𝐕𝟐𝟕 𝟓𝐆 វិញមានតម្លៃត្រឹមតែ 𝟒𝟓𝟗 ដុល្លារ នឹងទទួលបានកញ្ចប់កាដូតម្លៃសរុប 𝟐𝟗𝟎.𝟗$ ដោយទាំងនោះរួមមាន៖

·         ប័ណ្ណធានាអេក្រង់រយៈពេល 𝟔 ខែ តម្លៃ 𝟏𝟐𝟗$

·         កញ្ចក់ការពារអេក្រង់ តម្លៃ 𝟗.𝟗$

·         𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 𝐒𝐩𝐞𝐚𝐤𝐞𝐫 តម្លៃ 𝟓𝟗$ (ចំនួនមានកំណត់)

·         𝐏𝐨𝐰𝐞𝐫 𝐁𝐚𝐧𝐤 តម្លៃ 𝟑𝟗$

·         ស៊ីម 𝐒𝐦𝐚𝐫𝐭 លេខពិសេស 𝐁𝐫𝐨𝐧𝐳𝐞 តម្លៃ 𝟓𝟒$ (ភ្ជាប់គម្រោង 𝐒𝐮𝐫𝐟𝐋𝐢𝐤𝐞𝐂𝐫𝐚𝐳𝐲 រយៈពេល 𝟒ខែ)។

សូមបញ្ជាក់ដែរថា ស្មាតហ្វូនត្រកូល V Series របស់ vivo ជាស៊េរីទូរស័ព្ទដែលតែងតែទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ទាំងការរចនារូបរាងស្តើងជាមួយទម្ងន់ស្រាល ហើយពីមួយស៊េរីទៅមួយស៊េរី vivo តែងតែធ្វើការរចនាដ៏ទាក់ទាញ កាមេរ៉ាមានបច្ចេកវិទ្យាថតរូបថ្មីៗ។ ជាអាទិ៍ vivo V27e | V27 5G បានបំពាក់នូវភ្លើងជំនួយ Aura Light ដែលមានពាក្យស្លោកថា៖ បង្ហាញសម្រស់អ្នកជាមួយ Aura Portrait។

កាមេរ៉ាបច្ចេកវិទ្យាថ្មី ពន្លឺភ្លើង Aura Light លើស្មាតហ្វូនស៊េរីថ្មីរបស់ vivo V27e | V27 5G ជាបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត ប្លែក និងទំនើបបំផុតក្នុងវិស័យកាមេរ៉ាស្មាតហ្វូន សមត្ថភាពផ្តល់កម្រិតពន្លឺដោយឆ្លាតវៃ ជាពន្លឺជំនួយនៅទីងងឹត ឬទីខ្សោយពន្លឺ ជាជម្រើសដ៏ល្អបំផុតពេលថតរូប Portrait។

ទូរស័ព្ទ vivo V27e ត្រូវបានរចនាគែមរាបស្មើ 2.5D បំពាក់មកជាមួយនឹងអេក្រង់ជាប្រភេទ AMOLED ទំហំ 6.62 អ៊ីញ កម្រិតបង្ហាញ 2400×1080( Full HD+) មានកម្រិត Refresh Rate 120Hz ហើយបើនិយាយលើ V25 5G វិញ វាមានអេក្រង់កោងប្រភេទ 3D ទំហំ 6.78 អ៊ីញ ប្រភេទ AMOLED កម្រិតបង្ហាញ 2400×1080 ( Full HD+) មាន Refresh Rate 120Hz។ អ្វីដែលកាន់តែពិសេស នៅលើផ្ទៃកញ្ចក់ក្រោយរបស់ V27 5G អាចប្រែពណ៌ក្រោមពន្លឺថ្ងៃថែមទៀតផង (មាននៅលើពណ៍ Emerald Green ប៉ុណ្ណោះ)។

ចំពោះល្បឿនដំណើរការ vivo V27e | V27 5G បានបំពាក់មកជាមួយនឹងបន្ទះឈីបខ្លាំង និងមានសមត្ថភាពបន្ថយកម្តៅបានយ៉ាងរហ័ស ពេលយើងប្រើប្រាស់យូរ ឬលេងហ្គេមកម្រិតធំៗ។ ដោយឡែកចំពោះសមត្ថភាពកាន់ថ្ម vivo V27 Series មានទំហំធំ សាកត្រឺមរយៈពេល 19នាទី បញ្ចូលថ្មបានរហូលដល់ទៅ 50% ដែលវាលែងជាកង្វល់របស់អ្នកប្រើប្រាស់។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទង ឬមកដោយផ្ទាល់នៅហាងទូរស័ព្ទដែលមានតាំងលក់ផលិតផល vivo ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ vivo Cambodia www.Facebook.com/vivoCambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]