ភ្នំពេញ៖ ធនាគារ ABA មានសេចក្ដីរីករាយ នឹងដាក់ឲ្យប្រើប្រាស់នូវកាតរចនាពិសេស ABA SEA Games 2023 (Special Edition) ដើម្បីអបអរ និងផ្សព្វផ្សាយបន្ថែមទៀតអំពីព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងប្រវត្តិសាស្ដ្រកម្ពុជា – នោះគឺ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32 និងអាស៊ានប៉ារ៉ាហ្គេមលើកទី12។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដ៏ធំនេះ នឹងរៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ក្នុងខែឧសភា និងខែមិថុនា ឆ្នាំ2023 នេះ។
ធនាគារ ABA សូមណែនាំកាតរចនាពិសេសសម្រាប់ជម្រើស Classic និង Platinum ដែលដំណើរការជាមួយប្រព័ន្ធទូទាត់ចំនួន 3 រួមមាន Visa, Mastercard និង UnionPay International។ អតិថិជន ABA អាចបង្ហាញនូវមោទនភាពរបស់ខ្លួនចំពោះជាតិ ក៏ដូចជាគាំទ្រអត្តពលិកកម្ពុជា តាមរយៈការប្រើប្រាស់កាតទាំងនេះ ហើយអ្នកប្រើ ABA Mobile អាចបើកបានដោយចាយពេលត្រឹម 2 នាទី នៅលើស្មាតហ្វូន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដើម្បីបើកកាតប្លាស្ទិករចនាពិសេសនេះ តាម ABA
Mobile អ្នកត្រូវ៖
- ចុចប៊ូតុង
កាត នៅក្នុងកម្មវិធី ហើយចុចលើរង្វង់មូលពណ៌ក្រហម ផ្នែកខាងក្រោមនៃអេក្រង់
- ចុច
បើកកាតប្លាស្ទិក ហើយជ្រើសរើសប្រភេទកាត
- ជ្រើសរើសគណនីដែលអ្នកចង់ភ្ជាប់ជាមួយកាតថ្មីរបស់អ្នក
- នៅក្នុង
“មធ្យោបាយទទួលកាត” សូមជ្រើសរើស “ទទួលភ្លាមៗពីម៉ាស៊ីនកាត” ជ្រើសរើសទីតាំង
យកកាត រួចចុច បញ្ជាក់
- ទៅសាខា
ឬ ទីតាំងស្វ័យសេវា 24/7 ដែលអ្នកជ្រើសរើសខាងលើ
ដើម្បីបើកកាតថ្មីពី ម៉ាស៊ីនបើកកាត
ABA។
អតិថិជនក៏អាចស្នើបើកកាតពីបញ្ជរផ្ទាល់នៅគ្រប់សាខា
ABA
ផងដែរ។
សូមចូលរួមអបអរពេលវេលាដ៏រីករាយនេះ
និងចូលរួមចំណែកក្នុងព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ដ្រកម្ពុជា
ដោយប្រើប្រាស់កាត SEA Games Special Edition របស់ធនាគារ ABA។ បង្ហាញការគាំទ្ររបស់អ្នក ជាមួយការរចនាដ៏ពិសេសនេះ
ហើយទទួលយកអត្ថប្រយោជន៍ពីការផ្ដល់ជូន ដែលមានកំណត់មួយនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]