កម្សាន្ត៖ មួយរយៈចុងក្រោយនេះ គេដឹងថាការបង្កើតវីដេអូចម្អិនអាហារបង្ហោះលើបណ្ដាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ និងមានអ្នកចូលចិត្តទស្សនាច្រើនផងដែរ។ លើសពីនេះទៅទៀត បើនិយាយដល់ កញ្ញា ស្រីផាច ច្បាស់ណាស់ប្រិយមិត្តនឹងស្គាល់ ទោះនាងទើបបង្ហាញមុខ ប៉ុន្តែមានអ្នកចូលចិត្តច្រើនតែម្ដង។ 

មួយវិញទៀត រាល់វីដេអូដែលកញ្ញា ស្រីផាច បង្ហោះគឺមានអ្នកចូលទៅទស្សនារហូតដល់ខ្ទង់លាននាក់ឯណោះ។ កត្តាដែលធ្វើឲ្យវីដេអូរបស់នាងមានអ្នកចូលច្រើនដូច្នេះ ព្រោះតែនាងនិយាយភាសារដើនៗ និងបង្ហាញមុខម្ហូបសាមញ្ញ រួមជាមួយទេសភាពតាមស្រុកស្រែចម្ការយ៉ាងស្រស់ស្រស់ទាក់ភ្នាក់តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីលើនេះទៀត ថ្មីៗនេះកញ្ញា ស្រីផាច កំពុងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមរួមទាំងហ្វេន មានការភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនាងបានដាក់Relationaship ជាមួយបុរសសង្ហាម្នាក់។ មិនតែប៉ុណ្ណោះ គេក៏ឃើញមានហ្វេនជាច្រើនបានចូលទៅ Comment និងShare អបអរសាទរទៅកាន់នាងគ្រប់ៗគ្នា ដែលនាងអាចបង្ហាញមុខគូស្នេហ៍យ៉ាងដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ស្រីផាច
  កញ្ញា ស្រីផាច
  កញ្ញា ស្រីផាច
  កញ្ញា ស្រីផាច
គូស្នេហ៍កញ្ញា ស្រីផាច
គូស្នេហ៍កញ្ញា ស្រីផាច
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]