ភ្នំពេញ៖ ថ្មីៗនេះ យោងតាមផេកផ្លូវការរបស់ ក្រសួងសុខាភិបាល បានបង្ហាញពី សេចក្តីណែនាំស្តីពីការការពារខ្លួនពេលអាកាសធាតុក្តៅ ដោយមានជាច្រើនចំណុច ក្នុងការអនុវត្តន៍ដើម្បីជៀសវាង បែកញើសខ្លាំងពេកខុសពីធម្មតា ការឈឺរមួលសាច់ដុំ អស់កម្លាំងខ្លាំង ក្អួតចង្អោរ វិលមុខ ឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែ បច្ចុប្បន្ន មានការទទួលរងនូវកំដៅក្ដៅខ្លាំង ដែលអាចប្រឈមមុខនឹងបញ្ហាសុខភាព ដែលបានរៀបរាប់ខាងលើនេះ។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈក្រសួងសុខាភិបាល ក៏បានបង្ហោះពីរូបភាព នៃសេចក្ដីប្រកាសមួយដែលជាព័ត៌មានមិនពិត ពីការត្រៀមខ្លួនដើម្បីគ្រប់គ្រងសីតុណ្ហភាព ដែលអាចឈានចូល ៤០ ទៅ ៥០ ដឺក្រេ ខណៈដែលព័ត៌មានមិនពិតនេះ ខាងក្រសួងក៏បានសំណូមពរ កុំចែកចាយបន្តនូវព័ត៌មានមិនត្រឹមត្រូវមួយនេះ ផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
សេចក្ដីប្រកាស
សេចក្ដីប្រកាស
សេចក្ដីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]