ខេត្តព្រះសីហនុ៖ ថ្មីៗនេះ មហាជនជាច្រើនកំពុងតែចាប់អារម្មណ៍ជាមួយនឹងដំណឹងល្អ ពីគម្រោងកន្ត្រកខ្សែកាប (Cable Car) ដំបូងបង្អស់របស់ប្រទេសអូទ្រីស ដែលអាចនឹងចាប់ផ្តើម សាងសង់នៅដើមឆ្នាំ២០២៤ នៅក្រុងរាម នៃខេត្តព្រះសីហនុ ខណៈការសិក្សាស្រាវជ្រាវអាចនឹងបិទបញ្ចប់ក្នុងឆ្នាំនេះ តាមរយៈការសម្របសម្រួលរបស់ក្រុមហ៊ុន ខនភ្លូអិនស៍​ (Confluences)។

ក្នុងនោះដែរ បានឲ្យដឹងថា កន្រ្កកខ្សែកាប (Cable Car) គឺជាសកម្មភាពទាក់ទាញមួយក្នុងចំណោមសកម្មភាពផ្សេងៗ ដែលស្ថិតក្រោមផែនការមេរបស់ Canopy Sands​ Development ដែលជាគម្រោង Bay of Lights គ្របដណ្ដប់ផ្ទៃដីចំនួន ៩៣៤ហិកតា និងត្រូវបានគេឲ្យឈ្មោះ​ថា ទីក្រុងរាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន CANOPY SANDS DEVELOPMENT បានចុះ​ហត្ថលេខាជាមួយក្រុមហ៊ុន​ Doppelmayr Gruppe ក្នុងការព្រមព្រៀង​នាំយក គម្រោងកន្ត្រកខ្សែកាបដំបូងគេ ដែលមិនធ្លាប់មាន មកកាន់​ កម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ៕

ប្រភព៖ Construction-Property.com

សូមទស្សនារូបភាពខាងក្រោម៖ 

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]