ភ្នំពេញ៖ ប្រធានក្រុមហ៊ុនសណ្ឋាគារសុខា និងក្រុមហ៊ុនសូគីម៉ិចគ្រុប អ្នកឧកញ៉ាសុខ គង់បានបដិសេធលើពាក្យចចាមអារ៉ាមមួយ​ចំនួនថា សណ្ឋាគារ និងដីនៅតំបន់ជ្រោយចង្វារ ទំហំជាង១៣ហិកតាត្រូវបានលក់ នេះបើលើកឡើងតាមរយៈផេកអចនទ្រព្យមួយមានឈ្មោះថា propertyarea.asia។

តាមប្រភពដែលបានចេញផ្សាយ ដដែលបានលើកឡើងថា លោក អ្នកឧកញ៉ាសុខ គង់បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ដី និងសណ្ឋាគារនេះមិនទាន់បានលក់ចេញដូចពាក្យចចាមអារ៉ាមនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកឧកញ៉ាបានបន្តទៀតថា៖

លោក អ្នកឧកញ៉ាសុខ គង់

កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ាសុខ គង់បានប្រកាសលក់សណ្ឋាគារ និងដីនៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក ដើម្បីប្រមូលទុនយកទៅអភិវឌ្ឈន៍ទីក្រុងបូកគោ ដែលមា​នទំហំរហូតដល់ជាង៣០,០០០ហិកតា ដែលរហូតមកទល់ពេលនេះ អ្នកឧកញ៉ាបានចំណាយទុនអស់ ប្រមាណ៥០០លា​នដុល្លារអាមេរិករួចហើយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ សណ្ឋាគារ បុរី រោងចក្រ និងសេវាកម្មជាច្រើនទៀត៕

ប្រភព៖ propertyarea.asia

សូមទស្សនារូបភាពខាងក្រោម៖ 

លោក អ្នកឧកញ៉ាសុខ គង់
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]