ម៉ានីល៖ បានការចុះផ្សាយ នាយកដ្ឋានអប់រំរបស់ប្រទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរសាលាអាចបិទថ្នាក់រៀនដោយផ្ទាល់ដើម្បីការពារសុខភាពរបស់សិស្ស និងបុគ្គលិករបស់ពួកគេ ខណៈដែលផ្នែកខ្លះនៃប្រទេសហ្វីលីពីនព្យាយាមទប់ទល់នឹងកម្តៅរបស់រដូវក្តៅ។

ចំពោះបញ្ហាមួយនេះ តាមស្ថាប័នពាក់ព័ន្ធ គ្រូបង្រៀនដែលបានសម្តែងការព្រួយបារម្ភជាខ្លាំង ទៅនឹងនឹងសីតុណ្ហភាពខ្ពស់ក្នុងរដូវប្រាំង ហេតុដូច្នេះ បានជានាយកដ្ឋានអប់រំរបស់ប្រទេសហ្វីលីពីនអនុញ្ញាតឲ្យមានការបិទសាលាជាបណ្តោះអាសន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យរបស់លោក Michael Poa បាននិយាយថា នាយកសាលា និងប្រធានសាលាត្រូវបានរំលឹកថា ពួកគេមាន​ សិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការផ្អាកថ្នាក់រៀនផ្ទាល់ ប្រសិនបើវាពិតជាក្តៅ និងប៉ះពាល់ដល់សុខភាពសិស្ស ឬក៏បុគ្គលិករបស់ខាងសាលាដូច្នេះដែរ៕

ប្រភព៖ straitstimes

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]