បរទេស៖ ថ្មីៗនេះ ជាមួយនឹងកម្មវិធី Coachella 2023 ក្រុមតារាចម្រៀងកូរ៉េ BLACKPINK បានកំពុងតែអង្រួនចិត្តទស្សនិកជន និងអ្នកគាំទ្រជាច្រើន រហូតបន្តក្លាយជាប្រធានបទដ៏ក្តៅគគុក ខណៈដែលនៅក្នុងនោះ អ្នកដែលត្រូវបាននិយាយច្រើនជាងគេនោះគឺ តារាចម្រៀងស្រី Jennie ជាមួយនឹងការស្លៀកឈុត បង្អួតរាងស៊ិ.ច.ស៊ីតែម្ដង។

ជាពិសេស នៅផ្នែកដំបូងនៃកម្មវិធី ក្នុងសប្ដាហ៍ទី២ ក្រុមចម្រៀង BLACKPINK បានស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូកpastel ភ្លឺចែងចាំង ខណៈដែល សម្លៀកបំពាក់របស់ Jennie គឺមានភាពទាក់ទាញ បើកចំហបញ្ចេញសាច់ឡើងអង្រួនចិត្ត ដែលអាចចាត់​ទុក​ថា នេះ​ជា​សំលៀកបំពាក់​ដ៏​ក្ដៅ​បំផុត​មួយ ​ក្នុងចំណោមការបង្ហាញខ្លួនផ្សេងៗទៀតរបស់តារាស្រីរូបនេះ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ក្រឡេកឃើញថា តារាស្រី Jennie កាន់តែបញ្ចេញរូបភាពបែបឃ្យូតជាបណ្តើរៗ មានភាពស៊ិ.ច.ស៊ី ហើយចំពោះការបង្ហាញលើកនេះវីញ អាចចាត់ទុកថា នេះ​ជា​លើក​ទី​មួយ​ដែល​ Jennie កាន់តែលេងខ្លួនស៊ិ.ច.ស៊ី នៅលើឆាកតន្រ្តី និងធ្វើឲ្យអ្នកគាំទ្ររបស់ BLACKPINK ពិតជារំភើបចិត្ត ក្រោយពីបានឃើញរូបភាពរបស់អាយដលរបស់ខ្លួន យ៉ាងដូច្នេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jennie 
Jennie 
Jennie 
Jennie 
Jennie 
Jennie 
Jennie 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]