ថៃ៖ អាចនិយាយបានថា គូស្នេហ៍រវាងតារាប្រុសស្រីល្បីៗជាច្រើន កំពុងតែសាងភាពផ្អែមល្ហែម និងបានបង្ហាញពីសកម្មភាពដ៏មានក្ដីសុខ បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នាជាច្រើនឆ្នាំ ខណៈដែលគូស្នេហ៍ខ្លះក៏កំពុងត្រៀម ក៏ដូចជាបានរៀបការ សាងគ្រួសារនឹងគ្នា ផងដែរ។ 

ដោយឡែក បើក្រឡេកមកមើលគូស្នេហ៍តារាថៃមួយចំនួនវិញ បែរជាកំពុងតែជួបរឿងរ៉ាវចម្រូងចម្រាស និងចចាមអារ៉ាមពីការបែកបាក់គ្នា ខណៈដែលពួកគេ បានសាងក្ដីស្នេហ៍យ៉ាងមានក្ដីសុខពីមុន អស់ជាច្រើនឆ្នាំ ជាពិសេស គូខ្លះទៀត បើទោះបីមានចំណងអាពាហ៍ពិពាហ៍ ក៏នៅតែមានរឿងរ៉ាវរកាំរកូស ពីការចែកផ្លូវគ្នា ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់គូស្នេហ៍រវាងតារាប្រុសស្រីមួយចំនួន ក៏បានចេញមកបើកចំហរពីការបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេជាផ្លូវការរួចហើយដែរ ខណៈដែលមួយចំនួនទៀត កំពុងតែស្ថិតក្នុងពាក្យចចាមអារ៉ាមទៅតាមសកម្មភាពរបស់ពួកគេនៅលើបណ្ដាញសង្គម ដែលនេះក៏កំពុងតែធ្វើឲ្យហ្វេនៗព្រួយបារម្ភ និងមានការសោកស្ដាយយ៉ាងខ្លាំង ប្រសិនបើដំណឹងនេះអាចនឹងក្លាយជាការពិត៕

សូមទស្សនារូបភាពខាងក្រោម៖ 

Got និង Bow
Ning និងស្វាមី
Pin និងស្វាមី
Best និង Tongtong
Matt និង Songkran

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]