ភ្នំពេញ៖ V27 Series ដែលកំពុងតែឆក់យកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូន ដោយសារកាមេរ៉ាមានសមត្ថភាពខ្ពស់ មានប្រត្តិបត្តិការខ្លាំង មានតួខ្លួនរំលេចជាមួយពណ៌ដ៏ទាក់ទាញ​ បានប្រកាស់លក់ជាផ្លូវការនៅថ្ងៃទី 25 ខែមេសាឆ្នាំ 2023 នេះ រាល់ការជាវមានផ្តល់ជូនការដូបន្ថែមដ៏ពិសេស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

V27 Series បង្ហាញសម្រស់អ្នកជាមួយ Aura Portrait។  

មូលហេតុដែរលធ្វើឱ្យ V27 Series កំពុងអង្រួនដួងចិត្ត…ឆក់យកបេះដូងអតិថិជន ហើយនឹងតែងស្ថិតក្នុងការពិចារណារបស់អ្នកនិយមប្រើប្រាស់ភាគច្រើន នេះដោយសារតែត្រកូល V Series នេះ ផ្តោតសំខាន់ខ្លាំងលើគុណភាពនៃការថតរូបឱ្យបានច្បាស់ ក្នុងស្ថានភាពពន្លឺខ្សោយ ឬពុំសូវមានពន្លឺក៏ដោយ។ បើនិយាយពីកាមេរ៉ាវិញ គឺមានបច្ចេកវិទ្យាថ្មីចុងក្រោយ ប្លែក និងទំនើបបំផុតក្នុងវិស័យកាមេរ៉ាស្មាតហ្វូន ដែលមានសមត្ថភាពក្នុងផ្តល់កម្រិតពន្លឺដោយឆ្លាតវៃ ជាពន្លឺជំនួយនៅទីងងឹតបានយ៉ាងពូកែ​។ 

ពន្លឺនេះមានឈ្មោះថាពន្លឺ​ Aura ដែលជាមុខងាពិសេសក្នុងការបំភ្លឺរូបភាពរបស់អ្នកនៅពេលរាត្រី។ V27 Series បំពាក់នូវបន្ទះឈីប ដែលអាចឱ្យអ្នកប្រើប្រាស់លេងជាមួយនឹងហ្គេមកម្រិតធំៗហើយ ដំណើរការកម្មវិធីជាច្រើនក្នុងពេលតែមួយដោយមិនមានការអារអួល​។ ចំពោះសមត្ថភាពថ្មរបស់ vivo V27 Series មានទំហំធំ សមត្ថភាពសាកត្រឹមរយៈពេល 19 នាទី ទទួលបានថ្មដល់ទៅ 50% ជាបច្ចេកវិទ្យាថ្មីសាកថ្មកាន់តែរហ័ស លែងជាកង្វល់លើថាមពលថ្ម ទោះជាប្រើប្រាស់រយៈពេលយូរយ៉ាងណា។ មិនតែប៉ុណ្ណោះ​ V27 Series បំពាក់បន្ទះឈីបដ៏ខ្លាំង មានសមត្ថភាពប្រតិបត្តិការកម្រិតកំពូល ពិសេសប្រព័ន្ធបន្ថយកម្តៅបានយ៉ាងរហ័ស។ មូលហេតុនេះហើយជាកត្តាធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បាក់ចិត្តស្រឡាញ់ជាមួយនឹងលក្ខណៈសម្បត្តិដ៏ពិសេសរបស់ vivo V27e | V27 5G ទាំងពីរម៉ូឌែលនេះ…! 

ខាងក្រោមនេះជាចំណុចខុសគ្នា​របស់ V27 Series  

* vivo V27e  

– កាមេរ៉ាកាន់តែធំជាងមុន៖ កាមេរ៉ាគោល 64MP OIS Ultra-Sensing, កាមេរ៉ា Bokeh 2 MP នឹងកាមេរ៉ា 2MP Super Macro ធានាថាច្បាស់ម៉ត់លម្អិត ផ្ដិតយករូបភាព និងវីដេអូបានយ៉ាងល្អ (មុខងារ Aura light System ទោះជាងងឹតក៏នៅតែស្អាត គ្រប់ស្ទាយដឹងតែច្បាស់ស្អាតទាំងពណ៌ និងពន្លឺ) ជាមួយកាមេរ៉ា សែលហ្វី 32 MP កម្រិត HD 

– អេក្រង់ធំ៖ 6.62 អ៊ីញ AMOLED កម្រិតបង្ហាញ 2400x1080( Full HD+) ,  អត្រា Refresh 120Hz 

– ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប MediaTek Helio G99  

– អង្គចងចាំ៖ RAM 8GB+ 8GB, ROM 256 GB 

– ថាមពលថ្មធំ៖ 4600 mAh (អាចប្រើប្រាស់លើអេក្រង់បានពេញមួយថ្ងៃតែម្ដង) បច្ចេកវិទ្យាសាកថ្មលឿន 66W សាកលឿនបានដល់ 50% ក្នុងរយៈពេល 19នាទី។

* vivo V27 5G

– កាមេរ៉ាកាន់តែធំជាងមុន៖ កាមេរ៉ាគោល 50MP OIS Ultra-Sensing (សេនស័រ SONY IMX766V), កាមេរ៉ា 8MP Super Wide -Angle និងកាមេរ៉ា 2MP Super Macro ធានាថាច្បាស់ម៉ត់លម្អិត ផ្ដិតយករូបភាព និងវីដេអូបានយ៉ាងល្អ (មុខងារ Aura light System ទោះជាងងឹតក៏នៅតែស្អាត គ្រប់ស្ទាយដឹងតែច្បាស់ស្អាតទាំងពណ៌ និងពន្លឺ) ជាមួយកាមេរ៉ាសែលហ្វី 50MP កម្រិត HD

– អេក្រង់ធំ៖ 6.78 អ៊ីញ AMOLED កម្រិតបង្ហាញ 2400x1080 (Full HD+), អត្រា Refresh 120Hz

– ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប MediaTek Dimensity 7200

– អង្គចងចាំ៖ RAM 8GB+ 8GB, ROM 256 GB

– ថាមពលថ្មធំ៖ 4600 mAh (អាចប្រើប្រាស់បានពេញមួយថ្ងៃតែម្ដង) បច្ចេកវិទ្យាសាកថ្មលឿន 66W សាកលឿនបានដល់ 50% ក្នុងរយៈពេល 19នាទី  

+ សម្រាប់ការជាវទូរស័ព្ទ vivo V27e មានតម្លៃត្រឹម 329 ដុល្លារ នឹងទទួលបានកាដូ Power Bank ដ៏ទំទើបដែលមានតម្លៃ 39$។ V27e មានជម្រើស 2 ពណ៌ Lavender Purple និង Glory Black។

+ សម្រាប់ការជាវទូរស័ព្ទ vivo V27 5G  វិញមានតម្លៃត្រឹមតែ 459 ដុល្លារ នឹងទទួលបានកញ្ចប់កាដូមានតម្លៃដូចជា ស្គ្រីនការពារអេក្រង់តម្លៃ $9.9  ជាមួយ Power Bank តម្លៃ 39$។ V27 5G មានការចនាអេក្រង់ជាប្រភេទកោង 3D + ផ្ទៃកញ្ចក់ក្រោយប្រែពណ៌ (មាននៅលើពណ៌ Emerald Green)។ V27 5G មានជម្រើស 2 ពណ៌ Emerald Green នឹង Noble Black។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទង ឬមកដោយផ្ទាល់នៅហាងទូរស័ព្ទដែលមានតាំងលក់ទូរស័ព្ទ vivo ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ vivo Cambodia៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]