ថៃ៖ នាយកដ្ឋានគ្រប់គ្រងជំងឺនៅប្រទេសថៃ បាននិយាយកាលពីថ្ងៃចន្ទថា ចន្លោះពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែមេសា មនុស្សចំនួន ១,០៨៨ នាក់ដែលមានស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឬជាមធ្យម ១៥៥ នាក់ក្នុងមួយថ្ងៃ។

តួលេខនេះ បានកើនច្រើនជាងទ្វេដងបើធៀបនឹងសប្តាហ៍នៃថ្ងៃទី ៩ ដល់ថ្ងៃទី ២៥ ខែមេសា ដែលអ្នកជំងឺត្រឹមតែ ៤៣៥នាក់ ដោយក្នុង​ចំណោម​អ្នក​ជំងឺ​មាន​៧៣​នាក់​បាន​រង​ការ​រលាក​សួត និង​៣៥​នាក់​ត្រូវ​ការ​ម៉ាស៊ីន​ខ្យល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរំផលឹកដល់ថា ចាប់តាំងពីដើមឆ្នាំមក ប្រទេសថៃបានឃើញអ្នកជំងឺចំនួន ៦,៥៧១នាក់ បានទទួលការព្យាបាល ជំងឺកូវីដ ១៩ ខណៈ ២៧៨ នាក់បានស្លាប់ដោយសារវីរុសនេះ៕

ប្រភព៖ nationthailand

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]