បរទេស៖ អង្គការសហប្រជាជាតិបានរាយការណ៍មកថា កាលពីថ្ងៃចន្ទ ទី២៤ មេសា ថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកនៅក្នុងសប្តាហ៍ខាងមុខនេះ ដោយមានចំនួនប្រជាជនជិត ១,៤៣ ពាន់លាននាក់។

តាមរយៈនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា នៅចុងខែនេះ ចំនួនប្រជាជនរបស់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១,៤២៥,៧៧៥,៨៥០ នាក់ និងបន្ទាប់មកលើសពីចំនួនប្រជាជននៃប្រទេសចិនដីគោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាល​ពី​សប្តាហ៍​មុន របាយការណ៍​ស្ថានភាព​ប្រជាជន​ពិភពលោក​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​ព្រឹត្តិការណ៍​សំខាន់​នឹង​មក​ដល់​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០២៣ ដោយប្រទេសឥណ្ឌាកំពុងនាំមុខលើប្រទេសចិនដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃចំនួនប្រជាជនរបស់ខ្លួន និងការធ្លាក់ចុះនៃចំនួនប្រជាជនរបស់ប្រទេសចិន៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]