ភ្នំពេញ៖ យោងតាម សាលាគណរាជធានីភ្នំពេញ បានបង្ហាញពីសេចក្ដីប្រកាស ប្រគេនដំណឹងស្ដីពី ការវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡាប្រកួតអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣។
ក្នុងនោះដែរ សាលាគណរាជធានីភ្នំពេញ និងជំនាញពាក់ព័ន្ធ សូមប្រគេនព្រះអនុគណខណ្ឌទាំង១៤ ព្រះចៅអធិការគ្រប់វត្ត ព្រះមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីតំបន់អាស៊ានចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តឆ្ពោះទៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ សាលាគណ សូមស្នើព្រះអនុគណ ព្រះចៅអធិការគ្រប់វត្តអារាមក្នុងរាជធានីភ្នំពេញ ព្រះមេត្តា វាយជួង រគាំង និងទូងស្គរ ឲ្យបានកងរំពងគ្រប់វត្តអារាម ដើម្បីចូលរួមអបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា ពីត្រង់ចំណុចផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្ដាល-រាជធានីភ្នំពេញ បន្តឆ្ពោះទៅចំណុចរមណីយដ្ឋានវត្តភ្នំ និងទៅតម្កល់រក្សាទុកនៅវត្តលង្កាព្រះកុសុមារាម រហូតដល់ចប់ក្បួនដង្ហែ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]