ភ្នំពេញ៖ ទាក់ទាញមែន! House of Guinness ព្រឹត្តិការណ៍ពិព័រណ៍អំពីប្រវត្តិដ៏អស្ចារ្យរបស់ស្រាបៀរទឹកខ្មៅ លេខ 1 លំដាប់ពិភពលោក Guinness Foreign Extra Stout ដ៏ល្អ និងមានគុណភាពល្បីល្បាញទូទាំងពិភពលោក បានមកដល់ប្រទេសកម្ពុជាហើយ។
House of Guinness ជាព្រឹត្តិការណ៍ពិព័រណ៍ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងបានទាក់ទាញអ្នកចូលរួមរាប់ម៉ឺននាក់នៅទូទាំងពិភពលោក ក្រោយពីព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅក្នុងប្រទេសម៉ាឡេស៊ី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥលូវនេះព្រឹត្តិការណ៍ដ៏អស្ចារ្យ House of Guinness នឹងរៀបចំនៅប្រទេសកម្ពុជា រយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃទី 28 ដល់ 30 ខែមេសា ឆ្នាំ2023 នៅក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល ដែលបើកទទួលស្វាគមន៍អ្នកគ្រប់គ្នា ចូលរួមទស្សនាកម្សាន្តដោយសេរី ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 10 យប់។
House of Guinness នឹងនាំអ្នកចូលរួមឲ្យស្វែងយល់កាន់តែច្បាស់ពីប្រវត្តិដ៏យូរលង់ និងវឌ្ឍនភាពដ៏រីកចម្រើនរបស់ Guinness ព្រមទាំងស្វែងយល់ពីការជ្រើសរើសយ៉ាងសម្រិតសម្រាំងនូវគ្រឿងផ្សំដ៏ល្អឥតខ្ចោះ និងដំណើរការផលិតយ៉ាងហ្មត់ចត់របស់ស្រាបៀរទឹកខ្មៅ Guinness។ ហើយអ្នកក៏នឹងទទួលបានបទពិសោធន៍បែបផែននៃបច្ចឹមប្រទេស និងផ្តិតយកទស្សនីយភាពប្លែកភ្នែក ក៏ដូចជាចូលរួមលេងហ្គេមសប្បាយៗ ថតរូបជាមួយបច្ចេកវិទ្យាទំនើប ជាពិសេសបានក្រេបរសជាតិស្រាបៀរស្តោត Guinness ដ៏ឈ្ងុយឆ្ងាញ់អមដោយការប្រគំតន្ត្រីបែបអឺរ៉ុប និងទទួលបានកាដូអនុស្សាវរីយ៍ពី Guinness ផងដែរ។
សូមកុំខកខានចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យលំដាប់ពិភពលោកមួយនេះអ្នកនឹងទទួលបានបទពិសោធន៍ថ្មីប្លែក ចាប់តាំងពីជំហ៊ានដំបូងរហូតដល់សាលទី5 រួមមានសាលរៀបរាប់រឿងរ៉ាវប្រវត្តិសាស្ត្ររបស់ Guinness សាល Red Room សាលផ្កា Hops បារកម្សាន្ត និងកន្លែងទទួលយកវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតពី Guinness។
គួរបញ្ជាក់ថា Guinness បង្កើតឡើងដំបូង នៅឆ្នាំ 1759 ផលិតយ៉ាងល្អឥតខ្ចោះពីផ្កាហ៊ប ស្រូវសាលី ដំបែរ និងវត្ថុធាតុដើមពីប្រទេសអៀរឡង់ បង្កើតបានជាស្រាបៀរទឹកខ្មៅ Guinness Foreign Extra Stout រសជាតិដ៏ជាប់ចិត្ត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]