ភ្នំពេញ៖ ចាប់តាំងពីប្រទេសកម្ពុជាទទួលសិទ្ធិជាម្ចាស់ផ្ទះ រៀបចំកម្មវិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Game ២០២៣ ដោយបានដកវិញ្ញាសា MuayThai និងដាក់បញ្ចូលវិញ្ញាសាគុនខ្មែរវិញ បានបង្កនូវរឿងរ៉ាវចម្រូងចម្រាសជាច្រើន ដោយខាងភាគីថៃ មិនសុខចិត្ត បង្ហោះដំណឹងក៏ដូចជាព័ត៌មានមិនចេះចប់ពីបញ្ហាផ្សេងៗ ផងដែរ។
ដោយឡែក ថ្មីៗនេះ ខណៈដែលកម្មវិធីប្រកួតកីឡាជិតនឹងឈានចូលមកដល់ហើយនោះ ស្រាប់តែខាងសារព័ត៌មានថៃ បានចុះផ្សាយក៏ដូចជាបានលើកឡើងថា ប្រទេសកម្ពុជា អាចនឹងរៀបចំទីកន្លែងស្នាក់នៅមិនគ្រប់នោះទេ ពោលគឺបានតែពាក់កណ្ដាលតែប៉ុណ្ណោះ ក្រៅពីនោះ កីឡាករត្រូវតែរកកន្លែងស្នាក់នៅ ឬសណ្ឋាគារដោយខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុតនោះគឺ សារព័ត៌មានថៃ បានបន្តលើកឡើងថា គម្រោងដែលខាងកម្ពុជា លើកឡើងថានឹងរៀបចំកន្លែងទទួលកីឡាករឲ្យស្នាក់នៅប្រមាណាជាង ៦០០០ កន្លែងនោះ គឺមិនពិតនោះទេ ចុងក្រោយហេតុអ្វីនៅសល់តែ ៣៥០០ កន្លែង បើបានត្រឹមតែ ៥០០០ កន្លែង ក៏អស់ចិត្តដែរ តែនេះបាត់អស់សឹងតែពាក់កណ្ដាលទៅហើយ។
យ៉ាងណាមិញ ចំពោះការឆ្លើយតបទៅនឹងព័ត៌មានបែបនេះ ក៏ចង់បញ្ជាក់ថា មកទល់នឹងពេលនេះ ភូមិកីឡាដែលនឹងត្រៀមទទួលប្រតិភូកីឡា និងអត្តពលិក សម្រាប់កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានប្រារព្ធពិធីគ្រងពាលី ព្រមទាំងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅល្ងាចថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលមាន ៣៧០០គ្រែ ស្ថិតនៅក្នុងពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលទីនេះនឹងផ្ដល់ជាទីកន្លែងស្នាក់នៅ សម្រាប់អត្តពលិក អាជ្ញាកណ្ដាល ចៅក្រម និងប្រតិភូកីឡា ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។
ដោយឡែក នៅមានសណ្ឋាគារចំនួន ១១ កន្លែងទៀត នៅក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវបានរៀបចំជូនសម្រាប់អត្តពលិក មន្ត្រី និងប្រតិភូកីឡាស្នាក់នៅ ដែលស្ថិតនៅជិតពហុកីឡាដ្ឋានជាតិ មជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ ពោលគឺខាង កម្ពុជា បានរៀបចំយ៉ាងយកចិត្តទុកដាក់ មិនមែនដូចអ្វីដែលខាងសារព័ត៌មានថៃ បានចុះផ្សាយនោះឡើយ៕
ប្រភពតិកតុក៖ គុនយុទ្ធក្រមខម/Yut Kram Kham
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]