ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏កក្រើក House of Guinness ដែលមានប្រជាប្រិយភាពលំដាប់ពិភពលោក នឹងបង្ហាញរូបរាងដ៏អស្ចារ្យជាមួយនឹងបទពិសោធន៍កម្សាន្តដ៏ទាក់ទាញ នៅក្នុងផ្សារទំនើបដ៏ធំ ជីប ម៉ុង 271 មេហ្គាម៉ល ចាប់ពីថ្ងៃទី 28 ដល់ 30 ខែមេសា ឆ្នាំ 2023 នេះ។
នៅក្នុងរយៈពេល 3ថ្ងៃនៃព្រឹត្តិការណ៍ដ៏អស្ចារ្យ House of Guinness នឹងបើកទទួលស្វាគមន៍ចូលរួមដោយសេរី ដើម្បីទទួលយកនូវបទពិសោធន៍ថ្មី ប្លែក ដែលផ្តល់នូវភាពរំភើបរីករាយដ៏ទាក់ទាញ តាំងពីឈានជើងចូលខោ្លងទ្វារនៃ House of Guinness ភ្លាម រហូតធ្វើដំណើរទស្សនកិច្ចឆ្លងកាត់ពីបន្ទប់មួយទៅបន្ទប់មួយ គឺលោកអ្នកនឹងទទួលបានភាពរំភើបរីករាយជាច្រើននៅក្នុងបន្ទប់ពិព័រណ៍នីមួយៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាន់តែរំភើប អ្នកទាំងអស់គ្នានឹងបានជួបជាមួយតារា idol ក្នុងដួងចិត្តអ្នក រង់ចាំផ្តល់ភាពភ្ញាក់ផ្អើលដើម្បីនាំយកនូវបទពិសោធន៍ដ៏រីករាយពិសេសអំពីប្រវត្តិនៃការវិវឌ្ឍខ្លួនរបស់ Guinness តាំងពីកកើតរហូតដល់ទទួលបានការគាំទ្រជាស្រាបៀរស្តោត លេខ 1 លំដាប់ពិភពលោក នៅបន្ទប់ទីមួយ បង្ហាញអំពីប្រវត្តិរបស់ស្រាបៀរ Guinness បន្ទប់ទីពីរ និងទីបីរួមជាមួយទស្សនីយភាពនៃការបង្ហាញសារធាតុផ្សំដ៏ល្អបំផុតសម្រាប់ផលិតស្រាបៀរ Guinness នៅក្នុងបន្ទប់ទីបួន ការថតរូបស្រស់ស្អាតលក្ខណៈ 360 លើបច្ចេកវិទ្យាទំនើបគួរឲ្យចង់ថត ការលេងហ្គេមសប្បាយៗ ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ពិសេសពី Guinness នៅពេលបញ្ចប់បេសកកម្ម និងបន្ទប់ចុងក្រោយគឺ ការសម្រាកលំហែនៅបារកម្សាន្ត Guinness ដ៏ទាន់សម័យ ដែលរាល់អ្នកចូលរួមនឹងទទួលបានការទទួលទានសាច់អាំង ជាមួយនឹងការក្រេបនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ Guinness ដោយឥតគិតថ្លៃ។
កុំភ្លេចចូលរួមឲ្យបានច្រើនកុះករ និងណែនាំមិត្តភ័ក្តិចូលរួម ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយកាន់តែអស្ចារ្យ ជាមួយនឹងការទទួលយកនូវបទពិសោធន៍ថ្មីដ៏រំភើបពិសេសនេះ។
អ្នកទាំងអស់គ្នាអាចធ្វើការចុចចុះឈ្មោះតាមរយៈ Link នេះ ដើម្បីទទួលបានលេខកូដ ប្ដូរយករង្វាន់ពីកម្មវិធី។
គួរបញ្ជាក់ថា Guinness បង្កើតឡើងដំបូង នៅឆ្នាំ 1759 ផលិតយ៉ាងល្អឥតខ្ចោះពីផ្កាហ៊ប ស្រូវសាលី ដំបែរ និងវត្ថុធាតុដើមពីប្រទេសអៀរឡង់ បង្កើតបានជាស្រាបៀរទឹកខ្មៅ Guinness Foreign Extra Stout រសជាតិដ៏ជាប់ចិត្ត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]