ភ្នំពេញ៖ នៅវេលាដ៏ពិសេស ថ្ងៃសុក្រ ទី២៨ មេសា ឆ្នាំ២០២៣ បានបើកសម្ពោធម៉ូតូ Vespa Primavera Color Vibe ជាមួយនឹងការបំពាក់មុខងារជាច្រើន និងបច្ចេកវិទ្យាទំនើប ដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងជាមួយនឹងរូបរាងដ៏ស្រស់ស្អាត របស់Vespa Primavera Color Vibe។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងកម្មវិធីដ៏អស្ចារ្យនេះដែរ ក៏មានការចូលរួមពី តារាៗ និង ភ្ញៀវកិត្តិយសជាច្រើន អមជាមួយនឹងការទទួលទានអាហារ នៅកន្លែងស្រស់ស្អាតទៀតនោះ ដែលញុាំងឲ្យបរិយាកាសនាពេលល្ងាចថ្ងៃសុក្រ កាន់តែសប្បាយរីករាយ និងរំភើបជាមួយនឹងការបើកបង្ហាញនៃម៉ូតូថ្មី Vespa Primavera Color Vibe ផងដែរ។
ចំពោះស្ទីលពណ៌នៃម៉ូដែលពិសេសរបស់
Vespa Primavera Color Vibe ត្រូវកំណត់លក្ខណៈក្នុងពណ៌ពិសេសពីរ លាយបញ្ចូលគ្នាជាមួយនឹងស្រមោលតួខ្លួនដែលផ្គូផ្គងគ្នា យ៉ាងអស្ចារ្យ ជាមួយនឹង ក្រាហ្វិកនៅចំហៀង
រួមទាំងកម្រាលជើងដែលបង្កើតឡើងនូវភាពលេចធ្លោ និងសេចក្ដីរីករាយជាខ្លាំង។ នេះជាម៉ូដែលពិសេស និងជាការកោតសរសើរមួយដល់សកល នៃម៉ាកសញ្ញាម៉ូតូវេស៉្បាក្នុងភាពចម្រុះពណ៌ និងគ្មានក្តីកង្វល់។
ក្នុងនោះដែរ Rachel បាននិយាយថា៖
ជាពិសេស ការតុបតែងត្រូវបាន hi-light ជាមួយពណ៌ខ្មៅបែបកីឡា ដូចជាស៊ុមចង្កៀងមុខ ទម្រង់ផ្នែករបាំងការពារខាងមុខ ដុំលើរបាំងភក់ខាងមុខ រ៉េស័របូមខាងមុខ កាងក្រោយ និងស៊ុមចង្កៀងក្រោយ ជាដើម។ ហើយរចនាបថនៃគម្របផ្លាកកម៉ូតូ ការឌីហ្សាញតែម ពណ៌ដ៏អស្ចារ្យ មានស្ទីលល្អឯកប្លែកដាច់ពីគេ។
គួរបញ្ជាក់ផងដែរថា ម៉ូតូ Vespa Primavera ដំបូងបំផុតដែលត្រូវបានដាក់លក់នៅឆ្នាំ1968 បានក្លាយទៅជាគំរូដ៏ពេញនិយមមិនចេះសាបសូន្យ និងជាបដិវត្តពិតប្រាកដមួយ។ យុវវ័យភាព ភាពរហ័សរហួន ភាពច្នៃប្រឌិត សុវត្ថិភាព និងការការពារបរិស្ថាន ដូច្នេះសព្វថ្ងៃនេះ Vespa Primavera ប្រៀបបានដូចជាផ្កាយរះចែងចាំងគ្រប់សម័យកាល។
បដិវត្តនេះបានបន្តជាមួយម៉ូតូ Vespa Primavera ថ្មី ដែលកាន់តែមានសុវត្ថិភាព ផាសុកភាព និងស្ទីលលំដាប់ ព្រមទាំងលក្ខណៈពិសេសៗជាច្រើនទៀត។
លក្ខណៈពិសេសរបស់ម៉ូតូVespa
១/ ម៉ូតូវេស៉្បា មិនមែនត្រឹមគ្រាន់តែ ធ្វើជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាមានរចនាបថ និងលក្ខណៈស្ទីលពិសេសខុសប្លែកពីម៉ូតូម៉ាកដទៃ។
២/ ម៉ូតូវេស៉្បាជាប្រភេទម៉ូតូកាលីប លំដាប់ខ្ពស់ (Lifestyle Scooter) ដែលបង្ហាញនូវភាពទាន់សម័យ ស្ទីលក្លាស៊ីកតែមួយគត់ដែលមិនចេះសាបសូន្យ ពុំមានលក្ខណៈចេញតាមស៊េរី ឬម៉ូដែលចាស់ ឬឆ្នាំចាស់ហួសសម័យ ដូចម៉ាកម៉ូតូដទៃឡើយ ទោះបីផលិតចេញមុន ឬចេញក្រោយក្តី។
ទោះបីឆ្នាំចាស់ ឬម៉ូដែលចាស់ក្តី ម៉ូតូវេស៉្បានៅតែបង្ហាញនូវស្ទីលដ៏ស្រស់ស្អាត ស្រស់សង្ហា បង្ហាញនូវឧត្ដមភាព កិត្យានុភាព មោទនភាព របស់អ្នកបើកបរ និងជានិមិត្តសញ្ញានៃសេរីភាពគ្មានទុក្ខកង្វល់ គ្មានការរំខាន និងគ្មានដែនកំណត់ ប្រើប្រាស់បានគ្រប់វ័យ មិនថាវ័យចំណាស់ ឬវ័យក្មេង ឬក្នុងឯកសណ្ឋាន (សម្លៀកបំពាក់) បែបណាក៏ដោយ។
៣/ ម៉ូតូវេស៉្បាជាកេរដំណែល ជានិមិត្តរូប និងជាប្រវត្តិសាស្រ្ដនៃម៉ាកសញ្ញាដ៏អស្ចារ្យរបស់ប្រទេសអ៊ីតាលី ដែលមានឈ្មោះបោះសម្លេង ល្បីល្បាញក្នុងពិភពលោកតាំងពីឆ្នាំ1946 មកម៉្លេះ មានរោងចក្រផលិតធំជាងគេតែមួយគត់នៅទ្វីបអឺរ៉ុប ហើយបានមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងត្រូវបានទទួលស្គាល់ដោយអភិជនខ្មែរយើង តាំងពីយូរយារណាស់មកហើយ។
៤/ ម៉ូតូវេស៉្បាមានគុណភាពខ្ពស់ មានបច្ចេកវិជ្ជាទំនើប តួធ្វើអំពីដែកថែប មានលំនឹង និងសុវត្ថិភាពក្នុងពេលបើកបរ សម្បកកង់សុវត្ថិភាពពុំប្រើពោះវៀន យ៉ាន់អាលុយមីញ៉ូម ប្រព័ន្ធសោរឈីប (Chip) ចោរពុំអាចលួចបាន និងមិនក្តៅម៉ាស៊ីនក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ។
ម៉ូតូ Vespa នាំចូលនិងចែកចាយដោយក្រុមហ៊ុន Narita Vespa ដែលមានទីតាំងនៅផ្លូវ Oknha Try Heng St. (2011), ខ័ណ្ឌសែនសុខ ។
ទំនាក់ទំនងទូរស័ព្ទលេខ៖ +855 17 44 86 44
Telegram: @vespakhhotline
គេហទំព័រ៖ www.vespa.com/kh_KM
ហ្វេសប៊ុក៖ https://www.facebook.com/VespaCambodia
Instagram @vespacambodia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]