ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ 2023​ បានមកដល់ទៀតហើយ! ការតាំងពិព័រណ៍អាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរ ដែលរៀបចំដោយក្រុមហ៊ុន C5 Event &Advertising និងដឹកនាំ ព្រមទាំងគាំទ្រដោយក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំសម្បើមនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 25-26-27 ខែសីហា ឆ្នាំ2023 នេះហើយ ដែលមានទីតាំងស្ថិតនៅអាគារ ដឹព្រេមៀ សេនធ័រ សែនសុខ ទល់មុខផ្សារទំនើប AEON 2។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះក៏មានការចូលរួមពីវាគ្មិន សាស្រ្តចារ្យល្បីៗខាងផ្នែកវប្បធម៌ប្រពៃណី ពិធីការ ក្រុមហ៊ុនភេស្ជជៈ ម្ហូបអាហារ សម្អាងការ ដេគ័រ នឹងក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលសរុបច្រើនជាង 100 ស្តង់ចូលរួម។ ពិសេសជាងនេះទៅទៀត អាជីវករ ឬម្ចាស់ក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ចង់ធ្វើជាដៃគូសហការក្នុងព្រឹត្តិការណ៍ដ៏ធំនេះក៏អាចចូលរួមជាមួយយើងខ្ញុំ ដើម្បីមានឱកាសផ្សព្វផ្សាយដោយផ្ទាល់ទៅកាន់អតិថិជនគោលដៅដែលមានជាង 2 ម៉ឺននាក់ក្នុង1ថ្ងៃ។

តោះ! ចាំកាល ទាន់មានការតាំងពិព័រណ៍អាពាហ៍ពិពាហ៍ស្រាប់ គូសា្វមី ភរិយាថ្មី ឬមាតាបិតា ដែលមានគម្រោងចង់រៀបអាពាហ៍ពិពាហ៍ឲ្យបុត្រធីតា សូមអញ្ជើញមកទទួលយកព័ត៌មាន ការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ ឱកាសល្អ កម្ររកបាន គ្រាន់តែមកចូលរួម ហើយថែមទាំងទទួលបានការផ្តល់ជូនពិសេសទៀត៕

សម្រាប់ព័ត៌មានបន្ថែម ឬទំនាក់ទំនងកក់ស្តង់:
099 551 158
092 551 158
093 551 158 (Telegram)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]