ភ្នំពេញ៖ ខ្សែភាពយន្តខ្មែរ បែបរន្ធត់ ព្រឺព្រួច បានមកដល់ទៀតហើយគឺរឿង «ថ្នាក់ ១២ ង» ដែលត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ត នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿង «ថ្នាក់ ១២ ង» ជារឿងបែបរន្ធត់ថ្មីដែលជាស្នាដៃរបស់អ្នកនិពន្ធ និងអ្នកដឹកនាំរឿង «The Clock Spirits Awakening» ដែលទទួលបានពានរង្វាន់ជាច្រើន ហើយក៏ជារឿងខ្មែរដំបូងដែលនិយាយភាសាអង់គ្លេស។

មិនតែប៉ុណ្ណោះរឿងនេះ ក៏ជាការសហការគ្នារវាងផលិតកម្ម LD Picture និងក្រុមហ៊ុន ឌ្រីមធីម ផងដែរ ដើម្បីពាំនាំចំណីចក្ខុ ក៏ដូចជាចំណីអារម្មណ៍បែបថ្មី បែបរន្ធត់តក់ស្លុត មកបម្រើជូនទស្សនិកជនទាំងអស់ឱ្យបានទស្សនាផ្លាស់ប្តូរបរិកាស។

ភាពយន្តរឿង «ថ្នាក់ ១២ ង» ក៏នឹងត្រូវធ្វើពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី ០២​ ខែឧសភា ឆ្នាំ២០២៣ នេះផងដែរ នៅរោងភាពយន្តលេជេន ខេម៉ល ចាប់ពីម៉ោង ៦:០០ ល្ងាចតទៅ។

គួរបញ្ជាក់ឱ្យដឹងថា ភាពយន្តរឿង «ថ្នាក់១២ ង» គឺជារឿងប្រភេទគំនុំសងសឹងរបស់តួអង្គ Adele Wilson ព្រោះតែទទួលរងនូវភាពអយុត្តិធម៌ពីការ Bully ពីសំណាក់មិត្តភក្តិ និងមនុស្សនៅជុំវិញខ្លួនរបស់គេ។ មិនតែប៉ុណ្ណោះគេក៏មិនទទួលបានការស្រលាញ់ ព្រមទាំងមានសម្ពាធពីការសិក្សា និងគ្រួសារផង ធ្វើឱ្យគេសម្រេចចិត្តសម្លាប់ខ្លួនឯង ហើយក្លាយជាវិញ្ញាណដ៏កាចសាហាវ តាមចងកម្មពារព្យាបាទមនុស្សគ្រប់គ្នា ដើម្បីរកភាពស្អាតស្អំឱ្យខ្លួនឯងវិញ។

ចង់ដឹងថា រឿងនេះមានឈុតឆាក លស់ព្រលឹង ព្រឺព្រួច និងគួរឱ្យចង់តាមដានទស្សនាខ្លាំងយ៉ាងណានោះ កុំភ្លេចមកចូលរួមទស្សនាទាំងអស់គ្នាណា៎!!

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]