ភ្នំពេញ៖ ថ្ងៃនេះបណ្តាញទំនាក់ទំនងសង្គម TikTok ដែលជាកម្មវីធីចែករំលែកវីដេអូចល័តខ្លីៗឈានមុខគេ បានប្រកាសពីភាពជាដៃគូរបស់ខ្លួនក្នុងនាមជាអ្នកឧបត្ថម្ភពិសេស ដល់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ឆ្នាំ២០២៣)។

ដើម្បីចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍នេះ TikTok កំពុងផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់រួមទាំងអេហ្វិច (Effect) និងមុខងារពិសេសក្នុង App ព្រមទាំងមានការចូលរួមពីអ្នកផលិតមាតិការនៅលើភ្លែតហ្វមនេះ។ តាមរយៈការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នេះ TikTok ផ្តោតលើការបង្កើនការចូលរួមរបស់អ្នកប្រើប្រាស់ និងជំរុញការអបអរសាទរក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកួតកីឡានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនាមជាអ្នកឧបត្ថម្ភពិសេសព្រឹត្តិការណ៍កីឡានេះ TikTok នឹងនាំមកជូនអ្នកគាំទ្រនូវផ្ទាំងទស្សនីយ៍ភាពកីឡាចុងក្រោយបំផុត និងការប្រកួតកីឡាសង្ខេបតាមរយៈការធ្វើបច្ចុប្បន្នភាពក្នុង ពេលជាក់ស្តែងលើភ្លែតហ្វមរបស់ខ្លួន។ តាមរយៈការចែករំលែក និងចាក់ផ្សាយមាតិកាវីដេអូផ្សាយផ្ទាល់ពីអាជ្ញាធរផ្លូវការ ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអត្តពលិក ក៏ដូចជាមុខងារពិសេសក្នុងកម្មវិធីដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស អ្នកគាំទ្រនៅកម្ពុជាអាចរំពឹងថានឹងអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធផ្ទាល់ខ្លួន ក៏ដូចជាទំនាក់ទំនងក្រៅផ្លូវការជាមួយអត្តពលិកជម្រើសជាតិនានា និងមានឱកាសបង្ហាញពីការគាំទ្ររបស់ពួកគេពីចម្ងាយផងដែរ។

Angga Anugrah Putra នាយកប្រតិបត្តិ និងទីផ្សារទូទៅ TikTok អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា៖

ភ្ជាប់សហគមន៍កីឡាអាស៊ីអាគ្នេយ៍តាមរយៈអនឡាញ

ទូរស័ព្ទដៃបានក្លាយជាឧបករណ៍មួយដែលជួយដល់ការបង្កើតទំនាក់ទំនងពិតប្រាកដជាមួយអត្តពលិក និងអ្នកគាំទ្រនៅទូទាំងតំបន់ទៀតហើយ។ តាមរយៈការប្រើប្រាស់ hashtag ផ្លូវការ #SEAGames2023 អ្នកប្រើប្រាស់ TikTok អាចទៅដល់ និងចូលរួមជាមួយអ្នកគាំទ្រកីឡាស៊ីហ្គេមរាប់លាននាក់ផ្សេងទៀត ដែលអនុញ្ញាតឱ្យពួកគេបង្កើតទំនាក់ទំនងពិតប្រាកដដោយមិនគិតពីរយៈចម្ងាយ។ បន្ថែមពីនេះអ្នកប្រើប្រាស់ក៏អាចប្រើ hashtags ក្នុងស្រុកនានាដូចជា #SEAGames2023 ដើម្បីទទួលបានព័ត៌មានចុងក្រោយបំផុតពីការប្រកួតចុងក្រោយបំផុតក៏ដូច ជាមើលការប្រកួតឡើងវិញ ខណៈពេលដែលតភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អ្នកចូលចិត្តកីឡាជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពេញមួយរដូវកាលកីឡានេះ។

បង្ហាញការគាំទ្ររបស់អ្នកនៅលើ TikTok

អ្នកគាំទ្រក៏អាចចុចលើមុខងារពិសេស និងអេហ្វិចក្នុង App របស់ TikTok ផងដែរដើម្បីលើកទឹក ចិត្តដល់ក្រុមជម្រើសជាតិដែលពួកគេចូលចិត្ត។ ទាំងនេះរួមបញ្ចូលទាំងព័ត៌មានផ្សេងៗពី SEA GAME នៅទីផ្សារបស់កម្ពុជា។ អ្នកបង្កើតមាតិកាក៏នឹងត្រូវបានផ្តល់សិទ្ធិឱ្យប្រើប្រាស់ស្លាកយីហោ SEA Games 32 ឡូហ្គោរួមបញ្ចូលគ្នា រូបភាពម៉ាស្កូត រូបភាពក្រាហ្វិចកីឡា ក្រាហ្វិកស្នូល និងផ្សេងៗទៀតសម្រាប់មាតិកាទាំងអស់ដែលបានបង្កើតឡើងនៅក្នុងពេលប្រកួត និងជុំវិញការប្រកួតកីឡានេះ។

ធ្វើដំណើរជាមួយអត្តពលិកំឡុងការប្រកួត

ជាមួយនឹងភាពជាដៃគូទាំងនេះ អ្នកប្រើប្រាស់និងអ្នកគាំទ្រអាចរង់ចាំមើលព័ត៌មានចុងក្រោយ បំផុតដែលផ្សាយផ្ទាល់អំពីការហ្វឹកហ្វាត់ ព្រឹត្តិការណ៍ និងការអបអរសាទរនានា ក៏ដូចជាការមើឃើញពីសកម្មភាពខ្លីៗដូចជា គុនខ្មែរ កីឡាវាយកូនបាល់ កីឡាហែលទឹក ហើយនឹងកីឡាផ្សេងៗទៀត អ្នកប្រើប្រាស់ក៏ត្រូវបានលើកទឹកចិត្តឱ្យប្រើពេលវេលានេះធ្វើជាឱកាសមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអត្តពលិកជម្រើសជាតិដែលពួកគេចូលចិត្តនៅលើភ្លែតហ្វមនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីការចូលរួមរបស់ TikTok ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ សូមចូលទៅកាន់៖ https://activity.tiktok.com/magic/eco/runtime/release/64463eee2f9c38048709d0ae?appType=tiktok&magic_page_no=1.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]