ភ្នំពេញ៖ ថាមែនៗ! Guinness បើកព្រឹត្តិការណ៍ House of Guinness នៅថ្ងៃដំបូង ទាក់ទាញអ្នកចូលរួមកម្សាន្តយ៉ាងច្រើនកុះករ ឈរត្រៀបត្រារង់ចាំចុះឈ្មោះចូលរួម និងថតរូបលេងកម្សាន្តយ៉ាងសប្បាយរីករាយ នៅមុខច្រកចូលនៃសាលពិព័រណ៍ដ៏ទាន់សម័យ នៅក្នុងផ្សារទំនើបដ៏ធំ ជីប ម៉ុង 271 មេហ្គាម៉ល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទិដ្ឋភាពអ៊ូរអរគគ្រឹកគគ្រេង ក្រោមបរិយាកាសត្រជាក់ស្រស់ស្រាយ រួមជាមួយការតុបតែងរចនាយ៉ាងស្រស់ស្អាត សូម្បីយើងក្រឡេកទៅមើលលើផ្ទៃជញ្ជាំងផ្នែកខាងក្រៅ ក៏លោកអ្នកអាចថតរូបបានស្អាតៗ ជាមួយការបង្ហាញនូវសោភ័ណភាពនៃសិល្បៈ រួមនិងអត្ថន័យនៃវឌ្ឍនភាពរបស់ស្រាបៀរស្តោត Guinness មុនពេលមិនទាន់បានចូលដល់ផ្នែកខាងក្នុងផង។
ភាពរំភើបរីករាយ និងសំឡេងសើចសប្បាយរីករាយបានបន្លឺឡើងពេញផ្ទៃបន្ទប់ ក្នុងពេលដែលអ្នកចូលទស្សនាបានចូលទៅដល់ក្នុងបន្ទប់ពិព័រណ៍នីមួយៗ ដែលមានដល់ទៅ 5បន្ទប់ ជាមួយនឹងការរចនានូវទស្សនីយភាពប្លែកភ្នែក និងទាក់ទាញទាន់សម័យផ្សេងៗគ្នា ដូចជាបន្ទប់ទីមួយលោ-កអ្នកស្វែងយល់ពីប្រវត្តិរបស់ Guinness ក្នុងការវិវឌ្ឍខ្លួនដ៏អស្ចារ្យរហូតដល់ក្លាយជាស្រាបៀរស្តោត លេខ 1 លំដាប់ពិភពលោក បន្ទប់ទីពីរនិងទីបីរួមជាមួយទស្សនីយភាពនៃការបង្ហាញ សារធាតុផ្សំដ៏ល្អបំផុតសម្រាប់ផលិតស្រាបៀរ Guinness នៅក្នុងបន្ទប់ទីបួន ការថតរូបស្រស់ស្អាតលក្ខណៈ 360 លើបច្ចេកវិទ្យាទំនើបគួរឲ្យចង់ថត ការលេងហ្គេមសប្បាយៗសន្សំកាក់កាន់តែច្រើន ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ពិសេស និងវត្ថុអនុស្សាវរីយ៍ ពី Guinness ។ សម្រាប់បន្ទប់ចុងក្រោយគឺ បារកម្សាន្ត Guinness ដ៏ទាន់សម័យ ដែលរាល់អ្នកចូលរួមនឹងទទួលបានការទទួលទានសាច់អាំង ជាមួយនឹងការក្រេបនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ Guinness ដោយឥតគិតថ្លៃ។
ក្នុងថ្ងៃបើកព្រឹត្តិការណ៍ House of Guinness លោក រតនៈ មង្គល អាយុ ៣០ឆ្នាំ ជាអ្នកគ្រប់គ្រងម្នាក់នៅក្រុមហ៊ុនឯកជនមួយ ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ នៅពេលដែលលោកបានមកទទួលយកបទពិសោធន៍នៅ House of Guinness ដោយលោកសុំសរសើរពីការរៀបចំកម្មវិធីពិតជាប្លែកអារម្មណ៍ ទាំងការរចនាតុបតែងប្លែកភ្នែក ហើយមិនមានអារម្មណ៍ធុញទ្រាន់ឡើយ នៅពេលដើរចូលទស្សនានៅតាមបន្ទប់នីមួយៗ។
លោកបន្តថា អ្វីដែលលោកពេញចិត្តជាងគេនោះគឺ បារកម្សាន្តរបស់ House of Guinness តែម្តង ព្រោះថាការរៀបចំឡើងយ៉ាងស្អាតប្លែក ដូចបារកម្សាន្តពិតៗ សំខាន់នោះគឺចូលអត់អស់លុយហើយបានញ៉ាំហ្វ្រ៊ីៗ និងបានក្រេបរសជាតិដ៏ឆ្ងាញ់នៃស្រាបៀរស្តោត Guinness ហ្វ្រីៗ ជាមួយនឹងការប្រគំតន្ត្រីកម្សាន្តបែបបច្ចឹមប្រទេសគួរឲ្យជក់អារម្មណ៍។ ជាពិសេសលោក និងមិត្តភ័ក្តិក៏ទទួលបានវត្ថុអនុស្សាវរីយ៍ពី Guinness ថែមទៀត។ នេះហើយដែលលោកខ្សឹបប្រាប់ថា លោកនិងមិត្តភ័ក្តិ ណាត់គ្នាមកកម្សាន្តនៅថ្ងៃស្អែកទៀត។
ដើម្បីកាន់តែដឹងច្បាស់ថាបទពិសោធន៍ House of Guinness ប្លែកអារម្មណ៍បែបណា សូមកុំខកខានទៅកម្សាន្ត ដែលបទពិសោធន៍កម្សាន្តដ៏រំភើបរីករាយ House of Guinness នេះ នឹងរៀបចំឡើង 3ថ្ងៃ ចាប់ពីថ្ងៃទី 28 ដល់ 30 ខែ មេសា ឆ្នាំ 2023 ម៉ោង 10 ព្រឹក ដល់ 10 យប់ នៅក្នុងផ្សារទំនើបដ៏ធំ ជីប ម៉ុង 271 មេហ្គាម៉ល។
គួរបញ្ជាក់ថា Guinness បង្កើតឡើងដំបូង នៅឆ្នាំ 1759 ផលិតយ៉ាងល្អឥតខ្ចោះ ពី ផ្កាហ៊ប ស្រូវសាលី ដំបែរ និងវត្ថុធាតុដើមពីប្រទេសអៀរឡង់ បង្កើតបានជាស្រាបៀរទឹកខ្មៅ Guinness Foreign Extra Stout រសជាតិដ៏ជាប់ចិត្ត ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]