ភ្នំពេញ៖ អាចនិយាយបានថា កាលពីយប់មិញត្រូវនឹងថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៣ ជាថ្ងៃបើកវគ្គប្រកួតផ្នែកវិញ្ញាសារកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (Sea Game)។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្នុងការប្រកួតនេះក៏មានមហាជនចូលទៅទស្សនាដោយផ្ទាល់ នៅពហុកីឡាដ្ខានជាតិយ៉ាងច្រើនកុះករផងដែរ។ លើសពីនេះទៅទៀត អ្នកទៅទស្សនាទាំងអស់បានរក្សាសណ្ដាប់ធ្នាប់យ៉ាងល្អ ហើយថែមបង្ហាញនូវស្នាមញញឹម ភាពរីករាយ និងបានស្រែកហ៊ោផ្ដល់កម្លាំងចិត្តដល់កីឡាករយ៉ាងពេញទំហឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ស្របពេលការប្រកួតកីឡាចប់ គេសង្កេតឃើញថាទិដ្ឋភាពកន្លែងអង្គុយតាមជួរនីមួយៗ នៅតែស្អាតល្អមិនមានសំរាម ដូចជាដបទឹក កំប៉ុង កែវទឹកនោះឡើយ។ ហើយនេះអាចបញ្ជាក់បានថា ប្រជាជនខ្មែរពិតជាបានរក្សានូវមុខមាត់ប្រទេសជាតិបានយ៉ាងល្អ ខណៈកម្ពុជាគឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣នេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]