ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ
-ចាប់ពីថ្ងៃទី ៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស-បន្តពីថ្ងៃទី ៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។
លក្ខណៈបែបនេះនឹងធ្វើឲ្យ៖
១. តំបន់ទំនាបកណ្ដាល
-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ អង្សារសេ
-ចាប់ពីថ្ងៃទី ៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។
-បន្តពីថ្ងៃទី ៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។
២. តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ អង្សារសេ
-ចាប់ពីថ្ងៃទី ៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
-បន្តពីថ្ងៃទី ៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។
៣. តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សារសេ
-ចាប់ពីថ្ងៃទី ៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
-បន្តពីថ្ងៃទី ៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]