ភ្នំពេញ៖ កន្លងមកប្រិយមិត្ត ដែលជាហ្វេនអ្នកគាំទ្ររបស់តារាស្រីកញ្ញា ផា ណាម៉ុច ច្បាស់ជាបានដឹងរួចមកហើយថា កាលពីថ្ងៃទី ១៤ ខែ មិនា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកម្ដាយជាទីគោរពស្រលាញ់របស់តារារូបនេះ បានទទួលមរណភាព ហើយបន្ទាប់ពីម្ដាយលាចាកលោក វាជារឿងមួយធ្វើឲ្យប៉ះពាល់ ដល់ផ្លូវចិត្តតារារូបនេះជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ក្រោយអ្នកម្ដាយរបស់ កញ្ញា ផា ណាម៉ុច ទទួលមរណភាព គេឃើញមានហ្វេន និងមិត្តភក្ដិរួមសិល្បៈជាច្រើន បានបង្ហាញអារម្មណ៍រំលែកទុក្ខគ្រប់ៗគ្នា។ ក្នុងនោះដែរ ក្រោយម្ដាយស្លាប់បានប៉ុន្មានខែ ពេលនេះតារារូបនេះ ប្រឹងព្យាយាមកាត់ចិត្ត ហើយរក្សាផ្លូវចិត្តឲ្យរឹងមាំត្រឡប់មកវិញ ដើម្បីបន្តការងារសិល្បៈរបស់ខ្លួនបន្តទៀត។ លើសពីនេះទៅទៀត បើយោងតាមសម្ដីរបស់តារាស្រីរូបនេះ នាងបានបង្ហោះសារយ៉ាងក្រៀមក្រំ ខណៈខ្លួនជួបរឿងយ៉ាងដូច្នេះ។
គួរបញ្ចាក់ផងដែរថា កញ្ញា ផា ណាម៉ុច គឺជាពិធីការិនី តារាសម្ដែង និងជាតារាចម្រៀងម្នាក់ ដែលមានសមត្ថភាព និងទេពកោសល្យ។ ជាពិសេស តារាស្រីស្រស់សោភារូបនេះ ទទួលបានប្រជាប្រិយភាព និងការគាំទ្រពីមហាជនច្រើនផងដែរ។ មិនតែប៉ុណ្ណោះ នាងក៏បានថតខ្សែភាពយន្តជាច្រើន ហើយថ្មីៗនេះនាងក៏បានថតរឿងបែបប្រវត្តិសាស្ត្រ ដែលមានចំណងជើង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលរឿងមួយនេះជា រឿងនិទានបែបប្រវត្តិសាស្ត្រ ដែនិយាយពីដំណើរជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]