ភ្នំពេញ៖ កាលពីយប់មិញនេះ កម្មវិធីសម្ពោធ និងការចាក់បញ្ចាំងខ្សែភាពយន្តរឿង «ថ្នាក់ ១២ ង» បានដំណើរការទៅយ៉ាងរលូន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាសម្តែង សិល្បករ-សិល្បការិនី ព្រមទាំងទស្សនិកជនជាច្រើនរូប។ ហើយភ្ញៀវកិត្តិយសម្នាក់ៗ ក៏បានតុបតែងខ្លួនដូចកាលរៀននៅវិទ្យាល័យម្ដងទៀតផងដែរ សំខាន់ក៏មានការរៀបចំតុ និងកៅអីអង្គុយមើលកម្មវិធី ដូចទិដ្ឋភាពអង្គុយនៅក្នុងថ្នាក់រៀនពិតៗតែម្តង។

ហើយក្រៅពីវត្តមានសិល្បករ-សិល្បការិនី និងទស្សនិកជន ចូលរួមសម្ពោធខ្សែភាពយន្តរន្ធត់ ព្រឺព្រួច រឿង «ថ្នាក់ ១២ ង» ក៏មានការចូលរួមពីសំណាក់ CEO និងថ្នាក់ដឹកនាំល្បីៗរបស់ផលិតកម្ម LD និងក្រុមហ៊ុនឌ្រីមធីមផងដែរ ដែលរួមមានដូចជា៖
- លោក អ៉ិន វិចិត្រ Mr. In Vichet នាយកប្រតិបត្តិក្រុមហ៊ុន Mediaload និងស្ថាបនិកក្រុមហ៊ុន DreamTeam
- លោក លៀក លីដា Mr. Leak Lyda នាយកប្រតិបត្តិ LD និងអ្នកដឹកនាំរឿង ថ្នាក់ 12E
- លោក លាង រតនៈ Mr. Leang Rottnak នាយកប្រតិបត្តិក្រុមហ៊ុន DreamTeam និង នាយករងក្រុមហ៊ុន Mediaload
- លោក នួន ម៉ូលីន Mr. Nuon Molin អ្នកនិពន្ធរឿង ថ្នាក់ទី១២E
- លោក ង៉ោ សាង Mr. Ngor Sang ម្ចាស់ក្រុមហ៊ុន NanoSound


គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធជាផ្លូវការរបស់រឿង «ថ្នាក់ ១២ ង» បានប្រព្រឹត្តធ្វើឡើងយ៉ាងអធិកអធមនៅរោងភាពយន្ត លេជេន ខេម៉ល កាលពីថ្ងៃទី 02 ខែឧសភា កន្លងទៅនេះ។
តោះ ចង់ដឹងថា ភាពយន្តរន្ធត់ថ្មីមួយទៀតពីផលិតកម្ម LD រឿង «ថ្នាក់ ១២ ង» មានឈុតឆាកបែបព្រឺឆ្អឹងខ្នង និងលស់ព្រលឹងខ្លាំងយ៉ាងណានោះ កុំភ្លេចមកទស្សនាទាំងអស់គ្នា ដោយនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 04 ខែឧសភា ឆ្នាំ២០២៣ នេះតទៅ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]