ភ្នំពេញ៖ ជាមួយនឹងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (Sea Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាមួយនេះ និងកំពុងតែទាញយកចំណាប់អារម្មណ៍មហាជនជាច្រើន ក្នុងការចូលរួមទស្សនា តាមដានពីការបញ្ចេញសមត្ថភាពរបស់កីឡាករ កីឡាការិនីឆ្នើមៗ ក្នុងការប្រកួតលើវិញ្ញាសាផ្សេងៗទៅតាមជំនាញរៀងៗខ្លួន។
យ៉ាងណាមិញ ទន្ទឹមនឹងការប្រកួតមួយនេះ មហាជនជាច្រើន ដែលបានចូលរួមគាំទ្រទៅលើវីស័យកីឡា ក៏បានបង្ហាញពីការសង្ឃឹមយ៉ាងមុតមាំ ចំពោះសមត្ថភាពរបស់ កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា ដែលនឹងអាចដណ្ដើមយកជ័យជម្នះ សាងភាពអស្ចារ្យលើឆាកអន្តរជាតិ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ចំពោះកីឡាការិនីទាំង ៧ រូប ដែលមានដូចជា កីឡាការិនី ស្រួង ភាវី វិញ្ញាសាប៊ីយ៉ាការ៉ុម កីឡាការិនី ខាន់ ចេសា វិញ្ញាសាជូជិតស៊ូ កីឡាការិនី ថិប កាសាន់ទ្រីនីកូល វិញ្ញាសាតេក្វាន់ដូនារី កីឡាការិនី ពៅ សុខា វិញ្ញាសាវ៉ូវីណាម កីឡាការិនី សេលីណា ឈីវ វិញ្ញាសាបាល់ទាត់នារី កុមារី ចាន់មីសែល អានីកា វិញ្ញាសាវាយកូនឃ្លីលើតុ កីឡាការិនី ស៊ន សៀវម៉ី វិញ្ញាសាតេក្វាន់ដូ កំពុងតែត្រូវបានមហាជន មានក្ដីសង្ឃឹមយ៉ាងខ្លាំង ទៅលើពួកគេ ដែលនឹងអាចយកមេដាយជូនជាតិបាន ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]