ភ្នំពេញ៖ គ្រប់ទឹកហើយពេលនេះកីឡាករគុនខ្មែរ ព្រំ សំណាង ដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងចិត្តល្អ BOOSTRONG នឹងជូនផ្ទះថ្មីមួយល្វែងដល់កីឡាករ ព្រំ សំណាង ប្រសិនបើរូបលោកអាចឈ្នះមេដាយមាសផ្នែកគុនខ្មែរជូនប្រទេសជាតិថ្ងៃខាងមុខនេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រឹងឡើងកីឡាករ ព្រំ សំណាង នេះជាការលើកទឹកចិត្តដ៏ធំមហិមាតែមួយគត់ដើម្បីកីឡាករគុនខ្មែរ ដើម្បីមោទនភាពជាតិយើងទាំងអស់គ្នា បើ ព្រំ សំណាង អាចធ្វើបានមែននោះ នេះជាការលើកទឹកចិត្តដ៏ធំទី២ហើយរបស់ក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រង បន្ទាប់ពីលើកមុនធ្លាប់ផ្ដល់ជូនឡានស្ព័រថ្មីខ្លាញ់គោរួចមកហើយ ហើយពេលនេះគឺនឹងផ្ដល់រង្វាន់លើកទឹកចិត្តនូវផ្ទះថ្មី១ល្វែងបន្ថែមទៀត។

នេះគឺដោយសារតែ BOOSTRONG ចង់ឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់ ចង់លើកស្ទួយវិស័យកីឡាគុនខ្មែរ និងចង់ឲ្យកីឡាករគុនខ្មែរទទួលបានប្រភពថាមពលខ្លាំងក្លា ដើម្បីទទួលបានជ័យជំនេះគ្រប់ការប្រកួតទាំងអស់នៅលើសង្វៀន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]