ភ្នំពេញ៖ អ្វីដែលប្រិយមិត្តក៏ដូចជា បងប្អូនប្រជាពលរដ្ឋទន្ទឹងរង់ចាំនោះ ក៏បានឈានចូលមកដល់ ជាមួយនឹងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ដែលនឹងរៀបចំឡើង នៅពហុកីឡាដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នេះ។
ជាពិសេស តាមរយៈការរៀបចំពិធីដ៏អស្ចារ្យមួយនេះ ក៏មានការបង្ហាញឡើង ពីការដង្ហែក្បួនប្រតិភូចូលទីលានប្រារព្ធពិធី ព្រមទាំងដង្ហែទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងមានការបង្ហាញពីកម្មវិធីសិល្បៈចម្រៀង ការសម្ដែង ពីបណ្ដាសិល្បករសិល្បការិនីជាច្រើន ដែលធ្វើឲ្យកម្មវិធីទាំងមូលមានភាពសប្បាយរីករាយ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នៅក្នុងពហុកីឡាដ្ឋានជាតិមរតកតេជោ ថែមទាំងមានការរៀបចំអំពូលភ្លើង (Light Stick) នៅតាមទីកន្លែងអង្គុយរបស់ភ្ញៀវកិត្តិយស រំលេចចេញនូវភ្លើងពណ៌ស្រស់ស្អាត មានសោភ័ណភាពពេញពិធីទាំងមូល ក្នុងការចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយមោទកភាព និងភាពសប្បាយរីករាយ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]