ភ្នំពេញ៖ ក្រុមហ៊ុន ដ្រេហ្គនលែន អ៉ិនវេសម៉ិន ឯ.ក នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានធ្វើសន្នីសីទសារព័ត៌មាន ស្តីពីការបូកសរុបការងារជោគជ័យលើការវិនិយោគគម្រោង បុរី ដ្រេហ្គនលែន 598 រួមជាមួយនឹងសមិទ្ធផលថ្មី ដែលក្រុមហ៊ុនត្រៀមផ្តល់ជូនអតិថិជន ជាពិសេសគឺការរស់នៅបែបទំនើបថ្មី ប្រណិតដែលធ្វើឱ្យជីវិតកាន់តែមានភាពប្រសើរឡើង។
គួរបន្ថែមដែរថា គម្រោងបុរី ដ្រេហ្គនលែន 598 ដែលមានទីតាំងស្ថិតនៅបណ្តោយវិថី ជា សុផារ៉ា 598 គឺជាគម្រោងទី១ ដែលមានប្រភេទជាវីឡាប្រណិត និងផ្ទះអាជីវកម្មដ៏ទាន់សម័យ ព្រមនឹងគម្រោងទី២ ដែលត្រៀមនឹងប្រកាសក្នុងពេលឆាប់ៗ ដែលជាការវិនិយោគលើគម្រោងអគារស្នាក់នៅ (ខុនដូ) អគារពាណិជ្ជកម្ម និងផ្សារទំនើបផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងសារសន្នីសីទនេះទៀតសោត មានការចូលរួមពីលោកអគ្គនាយកប្រតិបត្តិ Jackey Tang, លោក Sam Peh ប្រធានផ្នែកប្រតិបត្តិការ, លោក Jason Wong ប្រធានផ្នែក អភិវឌ្ឍន៍ធុរៈកិច្ច, បុគ្គលិកគ្រប់ជាន់ថ្នាក់, អតិថិជន, ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនផងដែរ។
នៅក្នុងសន្នីសីទនេះផងដែរ ក៏មានការចោទសួរជាសំណួរសំខាន់ៗ
ពីសំណាក់សារព័ត៌មានដែលចូលរួមនិងរួមជាមួយនឹងការឆ្លើយតបយ៉ាងក្បោះក្បាយពីថ្នាក់ដឹងនាំដែលសំណួរទាំងនេះមានខ្លឹមសារដូចតទៅ៖
លោក Jackey Tang បានលើកឡើងចំណុចសំខាន់ៗចំនួន៣
ដែលត្រូវនិយាយទាក់ទងនឹងឆន្ទៈ របស់លោកក្នុងការចាប់ផ្តើមគម្រោងប្រណីតនេះ៖
ទី១៖ ដោយសារសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនកម្ពុជាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ទី២៖ ដោយសារតែការកើនឡើងនៃប្រាក់ចំណូលរបស់ប្រទេសកម្ពុជា និងការកើនឡើងនៃតម្រូវការសម្រាប់ការរស់នៅបែបប្រណីត ការរស់នៅដែលទាន់សម័យ តម្រូវតាមតម្រូវការក៏មានការកើនឡើងផងដែរ។ ទី៣៖ គួរឱ្យកត់សម្គាល់យើងសង្កេតឃើញថាការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន មិនទាន់បានផ្គត់ផ្គង់ដល់គម្រោងប្រណិតលំដាប់ខ្ពស់នៅឡើយទេ ដូច្នេះ ហើយបានជាយើងយកចិត្តទុកដាក់សិក្សា និងស្រាវជ្រាវអស់រយៈពេលជាងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារខ្ពស់នៃគម្រោងអចលនទ្រព្យប្រណីត។ ជាលទ្ធផលបានសម្រេចចិត្តបង្កើតបុរីនេះឡើង ដើម្បីដោះស្រាយបញ្ហានេះ និងបង្កើតការរស់នៅថ្មីៗ។
លោក Jackey Tang បានបញ្ជាក់ថា បានជាយើងសម្រេចចិត្តអភិវឌ្ឍនៅតំបន់នេះព្រោះផ្លូវលេខ 598 ជា សុផារ៉ា ស្ថិតនៅភាគខាង ជើងនៃរាជធានី និងជាផ្នែកមួយនៃទីតាំងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ទីតាំងនេះត្រូវបានជ្រើសរើសជាយុទ្ធសាស្ត្រព្រោះវាមានចម្ងាយតែ៥នាទី ពីទីតាំងបុរីបើរាប់ពីតំបន់ទួលគោកមក។
លោក Jason Wong បានឱ្យដឹងថា គម្រោងដំណាក់កាលទី១ មានវីឡាប្រណិតចំនួន៨១ និង២២ សបហោស៍។ ហើយការសាងសង់របស់យើងបានចែកចេញជា៤ ដំណាក់កាល។ ដំណាក់កាលទី១ ដែលយូនីត S និង D របស់យើងបានបញ្ចប់រចនាសម្ព័ន្ធរបស់យើងរួចហើយ ហើយរំពឹងថានឹងប្រគល់ជូននៅខែសីហា ឆ្នាំ២០២៣ រយៈពេល៤ខែមុនកាលវិភាគកំណត់។
លោកក៏បង្ហាញពីមោទនភាពក្នុងការចែករំលែកជាមួយអ្នកថា កាលពីខែមុនគម្រោងរបស់យើងបានទទួលពានរង្វាន់ «បុរីល្អបំផុតប្រចាំឆ្នាំ» ក៏ដូចជា «គម្រោងអភិវឌ្ឍន៍បុរីល្អបំផុតនៃភាគខាងជើងរាជធានីភ្នំពេញ» ដោយ CREA (ពានរង្វាន់អចលនទ្រព្យកម្ពុជា)។
លោក Jason Wong: ជាគំនិតផ្ដួចផ្ដើមផ្សេងទៀត ដែលធ្វើដើម្បីឱ្យគម្រោងខុសប្លែកពីគេគឺ៖ទី១៖ ID Service ដែលជាសេវាកម្មក្នុងការតុបតែងលំអរ ផ្នែកខាងក្នុងនៃគេហដ្ឋាន។ ទី២៖ ម្ចាស់អចលនទ្រព្យអាចកំណត់ការរចនាផ្ទះរបស់ពួកគេតាមបំណងដើម្បីបំពេញតាមរបៀបរស់នៅផ្ទាល់ខ្លួនរបស់ពួកគេ។ ក្រុមហ៊ុនផ្តល់នូវគំរូប្ដូរតាមបំណងជាច្រើនប្រភេទសម្រាប់អតិថិជនក្នុងការជ្រើសរើសផងដែរ។
លោក Sam Peh បានថ្លែងថា Dragon Land រួមមានម្ចាស់ភាគហ៊ុនចំនួន៣នាក់ គឺលោក ភូ សែពីង ប្រធានក្រុមហ៊ុន Eleven Group, លោក ឈុន ហេងឡេង នាយកគ្រប់គ្រងក្រុមហ៊ុន UC Design Build និងលោក Jackey Tang ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន MorganFord។ ទោះជាយ៉ាងណាក៏ដោយ Dragon Land ក៏គឺជាក្រុមហ៊ុន អន្តរជាតិដែលមាន អ្នកអភិវឌ្ឍន៍ចូលរួមមកពីប្រទេសចិន ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីនផងដែរ។ លើសពីនេះក្រុមហ៊ុនយើងក៏ប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ និងបង្កើតវប្បធម៌ចម្រុះគ្នា រួមបញ្ចូលផងដែរ។
លោក Sam Peh បានបន្តថា បុរី Dragon Land 598 ជាគម្រោងរស់នៅដ៏ប្រណិតដំបូងគេបំផុតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលបែងចែកការរស់នៅរវាងផ្លូវសួនលំហែបែបធម្មជាតិ និងផ្លូវចរាចរណ៍ដែលធ្វើឱ្យការរស់នៅកាន់តែមានផាសុខភាព និង សុវត្ថិភាព។ រចនាបទនៃលំនៅឋាននីមួយៗ មានបំពាក់នូវគ្រឿងបរិក្ខាទំនើប មានជណ្តើរយន្តឯកជន អាងហែលទឹក បន្ទប់កម្សាន្តនានា និងចំណតយានយន្ត ធំទូលាយ មិនត្រឹមតែប៉ុណ្ណោះ គម្រោងដ៏ប្រណិតនេះមានមុខងារផ្សារ ភ្ជាប់ទំនាក់ទំនង រវាងសមាជិកគ្រួសារជាមួយសហគមន៍ និងសមាជិកគ្រួសារជាមួយ ធម្មជាតិ ដែលមានដើមឈើជាច្រើនផ្ដល់ម្លប់ ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល សួនបាញ់ទឹក ដល់ទៅ ១០,០០០ម៉ែត្រការ៉េ កន្លែងហាត់ប្រាណ សួនកម្សាន្ត កុមារ និងកន្លែងវាយកូនហ្គោលផងដែរ។
សម្រាប់គម្រោងទី២ ក្នុងការវិនិយោគនៅលើអគារស្នាក់នៅ ខុនដូ(Condo) ចំនួន៥អគារ អគារការិយាល័យ (Grade A Office) ១អគារ និងផ្សារទំនើបមួយផងដែរ។ ហើយសម្រាប់គម្រោងទី២នេះ គឺត្រូវបានរចនាឡើងទាំងស្រុង ដោយស្ថាបត្យករសឹង្ហបុរី និងស្ថិតផ្ទាល់នៅលើផ្លូវ598 ។
សម្រាប់ព័ត៌មានបន្ថែមពីគម្រោង លោកអ្នកអាចអញ្ជើញមកការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយវិថី ជា សុផារ៉ា 598 ឈៀងជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬតាម https://goo.gl/maps/sq7wRYwekDGVXrLL7។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង +85510 886 616 / +855 61 886 616 ឬ Facebook Page: Borey Dragon Land 598៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]