កម្សាន្ត ៖ Welcome To Cambodia ជាបទចម្រៀងអបអរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES លើកទី ៣២ នេះ។

សំនៀងដ៏ស្រទន់ផ្អែមល្ហែម ពីតារាចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយជាច្រើនរូបរបស់ ផលិតកម្ម រស្មីហង្សមាស ជាមួយនិងរូបភាពដ៏ស្រស់ត្រកាលជាច្រើនទីតាំង បានចូលរួមផ្សព្វផ្សាយយ៉ាងជ្រួតជ្រាប ពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតជាច្រើនកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ក្នុងឱកាសដ៏អស្ចារ្យនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទ Welcome To Cambodia ចូលរួមបកស្រាយពីតារាចម្រៀងវ័យក្មេងល្បីៗជាច្រើនរូបដូចជា ប៉ាច គីមមួយ, ថុល សុភិទិ, ធែល ថៃ, រ៉េត ស៊ូហ្សាណា, កែវ សុបញ្ញា, ចំរើន សុភ័ក្រ្ត, លីម តិចម៉េង, កែវ ចាន់ដាលីន, គ្រី ថៃពៅ, ឃី សុឃុន, ឈីន រតនៈ, គង់ ចំរើន, វី ឌីណែត, សំ សុវណ្ណារ៉ាក់ ។

ហើយបទចម្រៀងនេះ ក៏នឹងត្រូវលើកយកទៅសម្តែង ក្នុងពិធីបើកការប្រកួតស៊ីហ្គេម នាថ្ងៃទី ៥ ឧសភា ២០២៣ នេះផ្ទាល់តែម្តង៕

ទស្សនាវីដេអូចម្រៀងពេញខាងក្រោម ៖ 

រូបភាពពីវីដេអូចម្រៀង បទ Welcome To Cambodia
រូបភាពពីវីដេអូចម្រៀង បទ Welcome To Cambodia
រូបភាពពីវីដេអូចម្រៀង បទ Welcome To Cambodia
រូបភាពពីវីដេអូចម្រៀង បទ Welcome To Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]