ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៣ ដែលជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយកម្ពុជាគឺជាម្ចាស់ផ្ទះផងដែរ។ ពិតណាស់ ពិតធីបើកកីឡាស៊ីហ្គេម គឺធ្វើឡើងនៅទីតាំង ពហុកីឡាដ្ឋានជាតិមរតកតេជោ។
លើសពីនេះទៅទៀត ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីល្ងាចមិញនេះ ពិតជាបានធ្វើឲ្យជាជនខ្មែរគ្រប់រូប មានមោទកភាព និងភាពរីករាយ ដែលកម្ពុជាបានធ្វើយ៉ាងល្អអស្ចារ្យយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះ ទស្សនីយភាពការសម្ដែងតាមវគ្គនីមួយៗ បានធ្វើឲ្យអ្នកទស្សនាព្រឹត្តិការណ៍ដោយផ្ទាល់ និងទស្សនាតាមការផ្សាយផ្ទាល់ ស្រែកថាអស្ចារ្យ ព្រឹសម្បុរគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីលើនេះទៀត ក្រៅពីទស្សនីយភាពដ៏ល្អឯកជាច្រើនក្នុងពិធីបើកកីឡាស៊ីហ្គេម គេបានចាប់អារម្មណ៍រឿងមួយទៀត ដែលលោកជំទាវ ស៊ន សៀវម៉ី ជាអ្នកកាន់ភ្លើងគប់ ហើយព្រមទាំងបានប្រើបច្ចេកទេសយ៉ាងអស្ចារ្យ ធ្វើឲ្យលោកជំទាវហោះឡើង និងមាននាគក្បាល៧ ចេញមកដើម្បីយកភ្លើងទៅដុតបំភ្លើគប់ធំផងដែរ។ ហើយទស្សនីយភាពមួយនេះ បានដក់ជាប់អារម្មណ៍មហាជន មិនអាចបំភ្លេចបានឡើយ៕
ប្រភពវីដេអូ៖ BOREY
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]