ភ្នំពេញ៖ ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៣ ជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះ។ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនេះ ធ្វើឡើងនៅទីតាំង ពហុកីឡាដ្ឋានជាតិមរតកតេជោ។
ពិតណាស់ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះ បានរៀបចំឡើងយ៉ាងអស្ចារ្យ ដែលក្នុងនោះមានការសម្ដែងពីសិល្បករ សិល្បការិនីល្បីៗ ព្រមជាមួយនឹងទស្សនីយភាពជាច្រើនផ្សេងទៀតផងដែរ។ មិនតែប៉ុណ្ណោះ ពិធីបើកកីឡាស៊ីហ្គេម ពិតជាបានធ្វើទៅយ៉ាងរលូន ក្នុងនោះក៏មានមហាជនអញ្ជើញទៅទស្សនាដោយផ្ទាល់រាប់ម៉ឺននាក់ឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីលើនេះទៀត អ្វីដែលរឹតតែធ្វើឲ្យប្រជាពលរដ្ឋខ្មែររំភើប រួមទាំងមានមោទកភាពចំពោះប្រទេសកម្ពុជាខ្លួន ក្នុងថ្ងៃបើកពិធីស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះនោះ ពីមួយវគ្គៗ បានបង្ហាញពីទស្សនីយភាពយ៉ាងល្អឯក រួមទាំងបង្ហាញពីភាពសម្បូរសម្បត្តិរបស់ខ្មែរ ប្រាសាទអង្គរ របាំ ហូលខ្មែរដែលធ្វើចេញពីដៃ ភាពរុងរឿងនៃប្រទេសកម្ពុជា និងសម្បត្តិវប្បធម៌ជាច្រើនទៀតដែលខ្មែរមាន៕
ប្រភពរូបភាព៖ Cambodia 2023
សូមទស្សនារូបភាពខាងក្រោម៖



















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]