ភ្នំពេញ៖ ដូចដែលប្រិយមិត្តទាំងអស់បានជ្រាបហើយថា ម្សិលមិញនេះ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយប្រទេសកម្ពុជា ជាម្ចាស់ផ្ទះ និងបានធ្វើឡើងពោរពេញដោយភាពអស្ចារ្យខ្លាំង នៅក្រោមការរៀបចំយ៉ាងល្អ។
ជាការពិតណាស់ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនេះ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលមានមនុស្សរាប់ម៉ឺននាក់ចូលទស្សនា បានឃើញជាមួយនឹងទិដ្ឋភាពដ៏៏ត្រជាក់ភ្នែក បង្ហាញពីអ្វីដែលខ្មែរមាន ទៅកាន់ប្រទេសដទៃបានស្គាល់។ លើសពីនេះទៅទៀត ក្រោមពិធីដ៏អស្ចារ្យនេះ បានធ្វើឲ្យកូនខ្មែរមួយចំនួនពិតជារំភើបខ្លាំងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា ក្រោមការរៀបចំដ៏ល្អនេះ ពិតជាមានក្រុមការងារទាំងមូល រៀបចំយ៉ាងអស់ពីកម្លាំងកាយចិត្ត។ ជាក់ស្តែងមានវីដេអូមួយបានលេចឡើងនូវសកម្មភាពពេលលេចឡើងក្នុងកម្មវិធី ដែលមានក្រុមការងារជាច្រើននាក់ នាំគ្នាពលីកម្លាំងរុញបង្ហាញទស្សនីយភាពដ៏អស្ចារ្យ សម្រាប់កិត្តិយសប្រទេសជាតិបែបនេះ។
ក្រោយបានឃើញវីដេអូមួយនេះ មហាជនជាច្រើនពិតជាអរគុណដល់ក្រុមការងារ ដែលបានរៀបចំ និងលះបង់កម្លាំងកាយចិត្តធ្វើឡើង ដែលនាំមកជាមួយកិត្តយសមុខមាត់ប្រទេសបែបនេះ ពិតជាធំធេងពេកក្រៃ៕
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]