ភ្នំពេញ៖ ជឿជាក់ថា ចំពោះពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (Sea Game) ដែលបានរៀបចំឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ពិតជាបានទាញយកចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋជាច្រើន ពីការរៀបចំទស្សនីយភាពយ៉ាងស្រស់ស្អាត ព្រោះមិនត្រឹមតែមានប្រជាជនខ្មែរតែប៉ុណ្ណោះទេ​សូម្បីតែជនបរទេស ដែលបានមកធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា ក៏មានបំណងចង់ចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយទៀតផង។

ជាក់ស្ដែង ថ្មីៗនេះ តាមរយៈវីដេអូមួយដែលបានបង្ហោះពីអ្នកលេងបណ្ដាញសង្គម ក៏បានបង្ហាញពីសកម្មភាពយ៉ាងសប្បាយរីករាយ របស់ជនបរទេសម្នាក់ដែលជាជនជាតិស៊្វីស ដែលទទួលបានសំបុត្រក្នុងការចូលរួមទស្សនាក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ពីបងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការចែករំលែកពីទឹកចិត្តដ៏ល្អមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈវីដេអូនេះ ពិតជាបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរ ពិតជាមានសណ្ដានចិត្តល្អ ក្នុងការចែករំលែក មិនរើសអើងចំពោះជាតិសាសន៍ដទៃដែលមកកម្សាន្ត ដែលនេះគឺជាទង្វើរដ៏គួរឲ្យគោរព និងកោតសរសើរ ផងដែរ៕

ប្រភពតិកតុក៖ tongchhengpa

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
@tongchhengpa គាត់ជនជាតិ Switzerland 🇨🇭 គាត់ថាគាត់ចង់ចូលរួមព្រឹត្តិការណ៍ ពិធីបើកវត្ដកីឡានៅកម្ពុជា តែគាត់អត់សំបុត្រ ហើយដើរសួរគេពេញនឹង តែអត់មានអ្នកមានសំបុត្រ ខ្ញុំក៏ចែកឲ្យគាត់មួយ។ មើលទៅអារម្មណ៍របស់គាត់គឺ សប្បាយចិត្តជាខ្លាំង ❤️ #seagames2023 #cambodia ♬ original sound - Tong Chheng PA
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]