ភ្នំពេញ៖ បានធ្វើឲ្យមហាជនជាច្រើន ពិតជាមានមោទកភាព និងភាពសប្បាយរីករាយ ចំពោះ កីឡាការិនី ខាន់ ចេសា ដែលបានដណ្ដើមយកមេដាយមាស វិញ្ញាសាប្រកួតកីឡាជឺជិតស៊ូ ជូនប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ កាលពីកន្លងទៅនេះ។

ដោយឡែក ក្រៅពីរឿងដ៏រំភើបរីករាយមួយនេះហើយ កីឡាការិនី ខាន់ ចេសា បានធ្វើឲ្យបណ្ដាហ្វេនៗ ព្រមទាំងទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជីវិតផ្ទាល់ខ្លួនរបស់នាង ក្នុងទំនាក់ទំនងស្នេហា បន្ទាប់ពីមានការចែករំលែកនូវរូបភាព របស់នាងជាមួយនឹងគូស្នេហ៍ ខណៈដែលអ្នកទាំងពីរបានស្គាល់គ្នា តាំងពីនៅក្មេងៗ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញបែបនេះ បណ្ដាហ្វេនៗជាច្រើន បង្ហាញពីការពេញចិត្ត និងសរសើរចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ ដែលបានតស៊ូ មិនបោះបង់គ្នា ព្រមទាំងបានលើកទឹកចិត្តគ្នាទៅវិញទៅមក និងជាក្ដីស្រលាញ់យ៉ាងពិតប្រាកដ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

កីឡាការិនី ខាន់ ចេសា និងគូស្នេហ៍ 
កីឡាការិនី ខាន់ ចេសា និងគូស្នេហ៍ 
កីឡាការិនី ខាន់ ចេសា និងគូស្នេហ៍ 
កីឡាការិនី ខាន់ ចេសា និងគូស្នេហ៍ 
កីឡាការិនី ខាន់ ចេសា និងគូស្នេហ៍ កាលពីក្មេងៗ
កីឡាការិនី ខាន់ ចេសា និងគូស្នេហ៍ កាលពីក្មេងៗ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]