ភ្នំពេញ៖ ក្នុងការអបអរសាទរការចាប់បើកហាងទី២ ក្នុងព្រះរាជាណាចក្រកម្ពុជា Coach បាននាំមកនូវ Tabby Shop ដែលជាបទពិសោធន៍ដ៏ស្រស់ឆើតឆាយ និងសប្បាយរីករាយ លើកតំកើនភាពជាបុគ្គលផ្ទាល់ខ្លួន និងអបអរសាទរគ្រប់វេលាគួរឲ្យកត់សម្គាល់ក្នុងជីវិតរបស់យើង ដែលបានជំរុញឲ្យយើងក្លាយជាបុគ្គលយើងសព្វថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយផ្តោតប្រធានបទលើកាបូប Tabby ដ៏មានប្រជាប្រិយភាពរបស់គេ (ដែលបានកែច្នៃបន្ថែមជាមួយពណ៌ដិត ភ្លឺៗ) ហាងថ្មីនេះផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ លើកទឹកចិត្តអតិថិជនឲ្យបង្ហាញពីគ្រប់រសជាតិរបស់ពួកគេ និងរីករាយជាមួយបង្អែមឆ្ងាញ់ៗ។
ក្នុងរយៈពេលលើសពី ២ សប្តាហ៍ ហាង Tabby នេះនឹងបង្ហាញពីអាកប្បកិរិយា និងបេតិកភណ្ឌទីក្រុងញូវយ៉កដ៏ប្លែករបស់ម៉ាករបស់គេ ជាមួយនឹងការកែច្នៃឡើងវិញបែបសប្បាយរីករាយតាមរយៈកែវភ្នែកដ៏ក្លាហាន និងច្នៃប្រឌិតរបស់បុគ្គលជំនាន់ក្រោយ។ អតិថិជនអាចទទួលយកការ៉េមដោយឥតគិតថ្លៃ ផលិតដោយហាងការ៉េមកម្ពុជា Lyly Cream។ ដោយបានបំផុសគំនិតពីពណ៌របស់កាបូប Tabby អតិថិជនអាចជ្រើសរើសការ៉េមក្នុងចំណោម ៥ រសជាតិបានដូចជា រសជាតិដូង រសជាតិស្វាយលាយផ្លែផាសិន រសជាតិសូកូឡាលាយជីអង្កាម រសជាតិផ្លែស្ត្របឺរី និងរសជាតិត្រាវ។
លើសពីនេះអតិថិជានអាចប្តូរយកស្ទីគ័ររបស់ Coach Tabby ក្រោយការ Follow គេហទំព័រ Telegram @CoachCambodia នៅក្នុងហាង។ ក្នុងការអបអរសាទរស្មារតីដែល Tabby បានជំរុញឲ្យកើតមានឡើង ហាងថ្មីនេះក៏មាននូវនូវតុសិប្បកម្ម ដែលជាសេវាកម្មបោះពុម្ភឯកក្ខរាដំបូងបង្អោះរបស់ម៉ាកយីហោគេក្នុងព្រះរាជាណាចក្រកម្ពុជា។ អតិថិជនអាចកែច្នៃ និងតុបតែងលម្អរស្លាក Coach ផ្ទាល់ខ្លួនបាន ជាមួយអ្នកជំនាញបោះពុម្ពឯកក្ខរារបស់ Coach។
ក្នុងការកែច្នៃឡើងវិញនៃកាបូបពីទសវត្សរ៍ទី ៧០ ជាមួយនឹងដែកលោហៈលម្អអត្តសញ្ញាណរបស់ Coach លោក Stuart Vevers ដែលជានាយកច្នៃប្រឌិតរបស់ Coach បានស្រមៃឡើងឲ្យកាបូប Tabby ចាប់យកអត្តចរិករចនាប័ត្នបែបអាមេរិក ឆ្លុះបញ្ចាំងពីចរិកលក្ខណៈ និងហត្ថសិល្បៈកម្ម ដូចដែលបានឃើញដោយកែវភ្នែករបស់អ្នកជំនាន់ក្រោយអំពីការបង្ហាញភាពជាបុគ្គលផ្ទាល់ខ្លួន។
Coach Tabby Shop មានដំណើរការពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៉ីអនម៉ល មានជ័យ ជាន់ផ្ទាល់ដី។ អតិថិជនអាចជាវទំនិញ Tabby ថ្មីៗ និងស្វែងរកខលិកសិននិទាយរដូវបាន។
អំពី Coach
Coach គឺជាម៉ាកយីហោអន្តរជាតិ បង្កើតឡើងនៅទីក្រុងញូវយ៉ក ឆ្នាំ១៩៤១។ ដោយបំផុសឡើងពីគំនិត និងការស្រមោស្រមៃរបស់ប្រធានច្នៃប្រឌិត លោក Stuart Vevers និងស្មារតីមិនរើសអើង និងក្លាហានរបស់ស្រុកកំណើតខ្លួន ម៉ាកនេះបង្កើតរបស់ដ៏ស្រស់ស្អាត រចនាឡើងឲ្យមានអាយុយូរអង្វែង សម្រាប់ឲ្យអ្នកជឿជាក់ក្លាយជាខ្លួនអ្នក។
Coach គឺជាម៉ាកយីហោរបស់ Tapestry, Inc.។ Tapestry ត្រូវបានចុះបញ្ជីជាសាធារណៈនៅលើផ្សារមូលបត្រក្រុងញូវយ៉កក្រោម TPR។
វិចារណកថាដោយ៖ Coach
បណ្តាញសង្គម៖ @Coach; #CoachNY #InMyTabby
IMAGE LINK:
ទំនាក់ទំនងផ្សព្វផ្សាយ៖
Nargiza
Bezrukova
(855)
69 256 777
[email protected]
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]