ភ្នំពេញ៖ មិនដឹងថាត្រូវជូនកាដូអ្វីសម្រាប់អ្នកជាទីស្រលាញ់របស់អ្នកមែនទេ? ឬមួយក៏ដឹងដែរ តែសំខាន់ថវិការ​នៅស្ទេីរ? អស់បារម្ភទៀតហេីយ! ក្រុមអ្នករៀបចំកម្មវិធី VL Event Planner នឹងនាំមកជូនអ្នក​ទាំងអស់គ្នានូវពិព័រណ៍ទិវាមាតា នៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ខាងមុខនេះ ទី 12 ដល់ 14 ខែឧសភា ​ឆ្នាំ 2023 ដែលមានទីតាំងស្ថិតនៅផ្សារទំនេីប អុីអន ម៉ល ភ្នំពេញ (AEON1) ជាន់ផ្ទាល់ដី ចាប់ពី​ម៉ោង 9ព្រឹក រហូតដល់ម៉ោង 10យប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំខាន់ផលិតផលគ្រប់មុខ និងសេវាកម្មទាំងអស់សុទ្ធតែមានការប្រម៉ូសិនរហូតទៅដល់ 80% តែម្តង! ព្រមទាំងមានការចាប់រង្វាន់រាប់រយរង្វាន់ លេងហ្គេមទទួលរង្វាន់ Free Free ការដេីរបង្ហាញម៉ូតពីក្រុម Dream Catcher​ ការប្រឡង​ My Talent Show Season 5 First Round និងសប្បាយៗជាងនេះទៅទៀត គឺនឹងបានជួបជាមួយ​ Idol ជាច្រេីនរូប រួមទាំង​ Cambodia Idol Top4 លោក ដាវីន និងក្រុម ZoomWi ពី VL Entertainment ទៀតផង។

កម្មវិធីពិព័រណ៍ទិវាមាតា មានការចូលរួមពីអ្នកឧបត្ថម្ភកម្មវិធីធំដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅ Etiqa Cambodia ជាមួយនឹងការទិញធានារាប់រងម៉ូតូ និងឡាន ​ក្នុងតម្លៃពិសេស ថែមទាំងមានឱកាសឈ្នះរង្វាន់ធំភ្លាមៗជាច្រើនដូចជាម៉ូតូស៊េរីថ្មីឆ្នាំ២០២៣ ទូរស័ព្ទដៃទំនើប និង AirPod​។ ថែមទាំងមានការចូលរួមសហការឧបត្ថម្ភកម្មវិធីដោយ Invictus International School Phnom Penh និងក្រុមហ៊ុន AIA Cambodia ក្នុងថ្ងៃពិព័រណ៍ទិវាមាតាផងដែរ។

សម្រាប់ព័ត៌មានផ្សេងៗសូមទំនាក់ទំនង VL Event Planner ទូរស័ព្ទ ឬ Telegram : 085 777 963 / 096 921 8385

ទស្សនាវីដេអូនៅទីនេះ៖ https://fb.watch/kqhNe8mfeO/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]