ភ្នំពេញ៖ គូស្នេហ៍១គូ ដែលសំណាងជាងគេប្រចាំឆ្នាំ២០២៣ ជិតដល់ថ្ងៃរៀបការហើយស្រាប់តែខាងប្រុសផឹកប៊ូសស្ត្រងអស់១កំប៉ុង ត្រូវរង្វាន់ធំ ជាឡានថ្មីខ្លាញ់គោ១គ្រឿង ពីប៊ូសស្ត្រង។

គូស្នេហ៍ខែឆ្នាំល្អ ១គូ មានឈ្មោះថា ញ៉ុល ឃី អាយុ២៨ឆ្នាំ និងខាងស្រីឈ្មោះ សាន លាងសេង អាយុ ២២ឆ្នាំ។ បច្ចុប្បន្នរស់នៅបន្ទប់ជួលភូមិ ត្រពាំងគល់ សង្កាត់កន្ទោក ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំងពីរនឹងចូលរោងការនាថ្ងៃខាងមុខឆាប់ៗនេះហើយនៅខ្វះតែ២-៣ខែទៀតទេ ស្រាប់តែនៅដើមខែឧសភានេះ ខាងប្រុសបានទិញប៊ូសស្ត្រងញ៉ាំ ដោយសារមេឃក្ដៅខ្លាំងពេក គាត់ក៏នឹកស្រេករបស់ត្រជាក់ៗ ហើយក៏ចុះមកទិញប៊ូសស្ត្រង១កំប៉ុងយកទៅបន្ទប់វិញ ស្រាប់តែទៅដល់បន្ទប់វិញគាស់ផាច់ ឃើញរូបឡានថ្មីខ្លាញ់គោ១គ្រឿង នៅនឹងក្រវិលប៊ូសស្ត្រងតែម្ដង។ ដំបូងលោក ញ៉ុល ឃី ប្រាប់គូដណ្ដឹងមិនជឿទេថាត្រូវឡាន ដល់ពេលគាត់បង្ហាញក្រវិលកំប៉ុងទៅស្រាប់តែស្ទុះមកអោបករជាប់ហើយស្រែកយំឡើងផ្អើលអ្នកនៅបន្ទប់ជួលមកចោមរោមមើលគ្រប់គ្នា។

តាមការយកព័ត៌មាននៅទីតាំងបន្ទប់ជួលខាងលើ មានអ្នកខ្លះថា គូស្នេហ៍នេះសំណាងណាស់ ហើយចង់សួររកមុខលោកអាចារ្យខាងណាជាអ្នកដេញវេលាឲ្យគាត់ទើបបានជាមានសំណាងម្ល៉េះ គ្រាន់តែភ្ជាប់ពាក្យហើយមិនទាន់ដល់ថ្ងៃការផងរាសីឡើងមានលាភជើងបួនចូលហើយ គឺត្រូវរង្វាន់ឡានថ្មីខ្លាញ់គោប៊ូសស្ត្រងតែម្ដង។

អ្នកខ្លះទៀតថា មេឃក្ដៅគាត់រៀបទៅទិញប៊ូសស្ត្រងត្រជាក់ៗញ៉ាំដែរ ស្រាប់តែលឺគេស្រែក ថាឡានៗ ដល់ទៅមើលគេត្រូវឡានថ្មីប៊ូសស្ត្រងមុនបាត់ បើគាត់ទៅមុនហ្នឹងបន្តិចប្រហែលជាគាត់ជាអ្នកត្រូវរង្វាន់ឡានហ្នឹងហើយមើលទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]