ភ្នំពេញ៖ ថ្មីៗនេះ ក្រុមជ័យលាភីចំនួនបីក្រុមបានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតចុង ក្រោយរបស់ខ្លួនអំពីរបៀបពិសាក្នុងកម្រិតសមល្មម និងលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវក្នុងអំឡុងកម្មវិធីប្រកួតប្រជែង HEINEKEN SUSTAINATHON លើកដំបូងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។
ដោយបើកដំណើរការក្រោមកិច្ចសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON គឺជាការប្រកួតប្រជែងដែលផ្តោតលើនិរន្តរ៍ភាព ដែលមានការចូលរួមពីបេក្ខជនបេក្ខនារីដែលមានអាយុយ៉ាងតិច១៨ ឆ្នាំក្នុងបេសកកម្មបង្កើតអនាគតប្រកបដោយ ចីរភាពសម្រាប់ប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមចំនួន២០ បានប្រកួតប្រជែងនៅក្នុងជុំដំបូងនៃកម្មវិធី SUSTAINATHON របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលធ្វើឡើងក្រោមប្រធានបទ «ការពិសាដោយការទទួលខុសត្រូវ»។ ជាផ្នែកមួយនៃការប្រកួតប្រជែងនេះ ក្រុមចូលរួមប្រកួតប្រជែងទាំង ២០ ក្រុមនេះ (មានអ្នកចូលរួមសរុប ៧៨ នាក់) មានរយៈពេល ៤៨ ម៉ោង ដើម្បីធ្វើ កិច្ចការមួយក្នុងគោលបំណងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយជំរុញឱ្យមានការពិសាប្រកប ដោយការទទួលខុសត្រូវ។ ក្រុមចំនួនបី ត្រូវបានជ្រើសរើសជាជ័យលាភីដំបូង និងបន្តឡើងទៅកាន់ដំណាក់កាលហ្វឹក ហាត់រយៈពេល ៣ខែ។ ក្នុងអំឡុងពេលបីខែនេះ ក្រុមហ៊ុន Startup Factory Cambodia និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសហការគ្នាបណ្តុះបណ្តាលក្រុមទាំងបីនេះដោយផ្តល់ជូនពួកគេនូវជំនាញគ្រប់គ្រងគម្រោង និងកិច្ចសហការ ដើម្បីស្វែងរកដំណោះស្រាយក្នុងនាមជាក្រុមមួយ។
ក្នុងអំឡុងពេលវគ្គផ្តាច់ព្រ័ត្តកាលថ្មីៗនេះ គណៈកម្មាការដែលរួមមានលោក Loic de Laubrière នាយកផ្នែកទីផ្សារ និងកញ្ញា Michelle Lim ប្រធានផ្នែកទំនាក់ទំនងមកពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងលោកស្រី Jitka Markova នាយកក្រុមហ៊ុន Startup Factory បានប្រគល់រង្វាន់ជូនក្រុមជ័យ លាភីដែលមានដូចជា៖
● ក្រុម Der4Beer ទទួលបានពានរង្វាន់ «គំនិតអាចអនុវត្តបានដោយជោគជ័យបំផុត (Most
Feasible Idea)»
● ក្រុម CarHero ទទួលបានពានរង្វាន់ «គំនិតអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័សបំផុត (Best
Scalable Idea)»
● ក្រុម ModiCup ទទួលបានពានរង្វាន់ «គំនិតមានភាពច្នៃប្រឌិតខ្ពស់បំផុត (Most Innovative Idea)»
លោកស្រី Jitka Markova នាយិកាក្រុមហ៊ុន StartUp Factory Cambodia បានមានប្រសាសន៍ថា៖
លោក Loic de Laubrière នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបន្ថែមថា៖
ការប្តេជ្ញាចិត្តរយៈពេលវែងក្រោមកម្មវិធី “ធ្វើឱ្យពិភពលោកកាន់តែប្រសើរ (Brew A Better World)” របស់ក្រុមហ៊ុនហ៊ិននីគែន គូសបញ្ជាក់ពីអាទិភាពរបស់ក្រុមហ៊ុនក្នុងការរួមចំណែកជាវិជ្ជមានលើទិដ្ឋភាពសំខាន់ៗចំនួនបី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ។ ក្រុមហ៊ុន ហ៊ិននីគែន បានកំពុងបន្តគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងនានាទូទាំងសកល ដើម្បីលើកកម្ពស់ការពិសាប្រកបដោយការទទួលខុសត្រូវរាប់ចាប់ពីការផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់នូវជម្រើសស្រាបៀរដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល។
បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់ជារៀងរាល់ឆ្នាំផងដែរ ដើម្បីជួយអ្នកប្រើប្រាស់ទាំងអស់អាចបង្កើតជម្រើសប្រកបដោយការទទួលខុសត្រូវ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូមតាមដានទំព័របណ្តាញសង្គម (សម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះ) របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជាផ្នែក មួយនៃយុទ្ធនាការ “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ក្រុមហ៊ុន៖
● ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖https://www.facebook.com/HEINEKENCambodia/
● ទំព័រ LinkedIn របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖https://www.linkedin.com/company/heinekencambodia/
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោល បំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាពនិងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
អំពី Startup Factory
ក្រុមហ៊ុន Startup Factory Cambodia គឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដែលផ្តោតលើការជួយដល់ការចាប់ផ្តើមអាជីវកម្មផ្នែក បច្ចេកវិទ្យា សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងមិនរកប្រាក់ចំណេញឆ្ពោះទៅរកឌីជីថលនីយកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលប៉ះពាល់។ យើងចង់ឃើញប្រទេសកម្ពុជាប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលបន្ថែមទៀត នាពេលអនាគត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]