អំឡុងពេលពពោះ ជាពេលវេលាដ៏រំភើបរីករាយរបស់ស្រីៗយើង។ ប៉ុន្តែក្នុងអំឡុងពេលនេះដែរ ម៉ាក់ៗអាចប្រឈមនឹងបម្រែបម្រួលអ័រម៉ូននៅក្នុងរាងកាយដែលធ្វើឲ្យយើងងាយប្រឈមនឹងជំងឺផ្សេងៗជាច្រើន តួយ៉ាងដូចជាជំងឺទឹកនោមផ្អែមពេលពពោះ។ ជំងឺនេះ គឺជាស្ថានភាពនៃការកើនឡើងជាតិស្ករក្នុងឈាមនៅអំឡុងពេលពពោះ។
ការកើនឡើងជាតិស្ករក្នុងឈាមអំឡុងពេលពពោះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអំឡុងពេលពពោះ ទារក និងសុកផលិតអ័រម៉ូនជាក់លាក់មួយចំនួន ដែលរារាំងរាងកាយម៉ាក់ៗពីការប្រើប្រាស់អាំងស៊ុយលីនប្រកបដោយប្រសិទ្ធភាព។ ដូច្នេះហើយ ទើបយើងត្រូវផលិតអង់ស៊ុយលីនបន្ថែម ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ យ៉ាងណាមិញ ប្រសិនបើអាំងស៊ុយលីនមិនគ្រប់គ្រាន់ទេនោះ ជាតិស្ករក្នុងឈាមនឹងកើនឡើងក្នុងកោសិកាជំនួសវិញ។
រោគសញ្ញានៃជំងឺទឹកនោមផ្អែមពេលពពោះ
ជាទូទៅ ជំងឺទឹកនោមផ្អែមពេលពពោះមិនមានរោគសញ្ញាជាក់លាក់ឡើយ លុះត្រាតែយើងធ្វើតេស្តរកមើលកម្រិតជាតិស្ករ។ ប៉ុន្តែក៏មានស្ត្រីខ្លះលេចចេញនូវរោគសញ្ញាដូចជា ស្រេកទឹក នោមញឹកញាប់ អស់កម្លាំងខ្លាំង ឆ្លងមេរោគញឹកញាប់ និងឃ្លានខ្លាំងខុសពីធម្មតា។
មូលហេតុបង្កឲ្យកើតជំងឺទឹកនោមផ្អែមពេលពពោះ
មូលហេតុនៃការកើតជំងឺនេះ មានដូចជាម៉ាក់ៗពពោះនៅអាយុច្រើន មានជំងឺគីសទឹកក្រពេញអូវែ មិនធ្វើលំហាត់ប្រាណ កម្រិតស្រ្តេសកើនឡើង និងមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម។
ជំងឺទឹកនោមផ្អែមពេលពពោះបង្កផលប៉ះពាល់អ្វីខ្លះ?
សម្រាប់ទារកក្នុងផ្ទៃដែលមានម៉ាក់ៗកើតជំងឺទឹកនោមផ្អែមពេលពពោះ អាចបណ្តាលឲ្យទារកមានទំហំធំ ការឆ្លងមេរោគ និងពន្យារនៃការអភិវឌ្ឍនៃសួត ។ បន្ថែមពីនេះ ជំងឺទឹកនោមផ្អែមពេលពពោះ ក៏អាចឲ្យកូនទទួលបានជាតិស្ករក្នុងឈាម និងកម្រិតអុកស៊ីហ្សែនទាប ព្រមទាំងមានហានិភ័យនៃការវិវត្តនៃជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺមេតាប៉ូលីស នៅពេលអនាគត។ ចំពោះម៉ាក់ៗវិញ អាចមានហានិភ័យសម្រាលកូនដោយវះកាត់ សម្ពាធឈាមខ្ពស់ សម្រាលកូនមុនខែ ឬអាចវិវត្តន៍ទៅជំងឺទឹកនោមផ្អែមជារៀងរហូតនៅពេលក្រោយ។
គន្លឹះងាយៗ ជួយបញ្ចុះជាតិស្ករក្នុងឈាមអំឡុងពេលពពោះបែបធម្មជាតិ
អំឡុងពេលពពោះ ជាពេលវេលាដ៏រំភើបរីករាយរបស់ស្រីៗយើង។ ប៉ុន្តែ ក្នុងអំឡុងពេលនេះដែរ ម៉ាក់ៗអាចប្រឈមនឹងបម្រែបម្រួលអ័រម៉ូននៅក្នុងរាងកាយដែលធ្វើឲ្យយើងងាយប្រឈមនឹងជំងឺផ្សេងៗជាច្រើន តួយ៉ាងដូចជាជំងឺទឹកនោមផ្អែមពេលពពោះ។ ជំងឺនេះ គឺជាស្ថានភាពនៃការកើនឡើងជាតិស្ករក្នុងឈាមនៅអំឡុងពេលពពោះ។
ការកើនឡើងជាតិស្ករក្នុងឈាមអំឡុងពេលពពោះ
អំឡុងពេលពពោះ ទារក និងសុកផលិតអ័រម៉ូនជាក់លាក់មួយចំនួន ដែលរារាំងរាងកាយម៉ាក់ៗពីការប្រើប្រាស់អាំងស៊ុយលីនប្រកបដោយប្រសិទ្ធភាព។ ដូច្នេះហើយ ទើបយើងត្រូវផលិតអង់ស៊ុយលីនបន្ថែម ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ យ៉ាងណាមិញ ប្រសិនបើអាំងស៊ុយលីនមិនគ្រប់គ្រាន់ទេនោះ ជាតិស្ករក្នុងឈាមនឹងកើនឡើងក្នុងកោសិកាជំនួសវិញ។
រោគសញ្ញានៃជំងឺទឹកនោមផ្អែមពេលពពោះ
ជាទូទៅ ជំងឺទឹកនោមផ្អែមពេលពពោះមិនមានរោគសញ្ញាជាក់លាក់ឡើយ លុះត្រាតែយើងធ្វើតេស្តរកមើលកម្រិតជាតិស្ករ។ ប៉ុន្តែ ក៏មានស្ត្រីខ្លះលេចចេញនូវរោគសញ្ញា ដូចជាស្រេកទឹក នោមញឹកញាប់ អស់កម្លាំងខ្លាំង ឆ្លងមេរោគញឹកញាប់ និងឃ្លានខ្លាំងខុសពីធម្មតា។
មូលហេតុបង្កឲ្យកើតជំងឺទឹកនោមផ្អែមពេលពពោះ
មូលហេតុនៃការកើតជំងឺនេះ មានដូចជាម៉ាក់ៗពពោះនៅអាយុច្រើន មានជំងឺគីសទឹកក្រពេញអូវែ មិនធ្វើលំហាត់ប្រាណ កម្រិតស្រ្តេសកើនឡើង និងមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម។
ជំងឺទឹកនោមផ្អែមពេលពពោះបង្កផលប៉ះពាល់អ្វីខ្លះ?
សម្រាប់ទារកក្នុងផ្ទៃដែលមានម៉ាក់ៗកើតជំងឺទឹកនោមផ្អែមពេលពពោះ អាចបណ្តាលឲ្យទារកមានទំហំធំ ការឆ្លងមេរោគ និងពន្យារនៃការអភិវឌ្ឍនៃសួត ។ បន្ថែមពីនេះ ជំងឺទឹកនោមផ្អែមពេលពពោះ ក៏អាចឲ្យកូនទទួលបានជាតិស្ករក្នុងឈាម និងកម្រិតអុកស៊ីហ្សែនទាប ព្រមទាំងមានហានិភ័យនៃការវិវត្តនៃជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺមេតាប៉ូលីស នៅពេលអនាគត។ ចំពោះម៉ាក់ៗវិញ អាចមានហានិភ័យសម្រាលកូនដោយវះកាត់ សម្ពាធឈាមខ្ពស់ សម្រាលកូនមុនខែ ឬអាចវិវត្តន៍ទៅជំងឺទឹកនោមផ្អែមជារៀងរហូតនៅពេលក្រោយ។
គន្លឹះគ្រប់គ្រងជាតិស្ករក្នុងឈាមអំឡុងពេលពពោះ
- រក្សាទម្ងន់ខ្លួនឲ្យបានសមល្មម ញ៉ាំអាហារល្អ និងធ្វើលំហាត់ប្រាណជាទៀងទាត់
- ញ៉ាំអាហារមានជាតិប្រូតេអ៊ីនខ្ពស់ដូចជាបន្លែ ផ្លែឈើ សាច់មាន់ ត្រី និងគ្រាប់ធញ្ញជាតិ
- ជៀសវាងភេសជ្ជៈបន្ថែមស្រក ទឹកផ្លែឈើ ផលិតផលនំប៉័ង និងការ៉េម
- កាត់បន្ថយការញ៉ាំប្រៃ ពីព្រោះអាចបណ្តាលឲ្យសម្ពាធឈាមខ្ពស់
- តាមដានជាតិស្ករក្នុងឈាមជាប្រចាំ
- គួរពិនិត្យរកមើលជំងឺទឹកនោមផ្អែម ក្រោយសម្រាលកូនបាន៦ ទៅ១២សប្តាហ៍។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]